កីឡា

តិចនិកសំខាន់ៗ ដើម្បីទទួលបានសំបុត្រឡានក្រុងឥតគិតថ្លៃពីក្រុមហ៊ុនស្រាបៀរ GANZBERG

BY
Khmernote Media
March 16, 2018

ក្រោយ​ពេលដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រកាសថានឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ដោយសារតែមានបទពិសោធន៏ម្តងរួចមកហើយកាលពីឆ្នាំមុន អ្នកដែលទទួលបានសំបុត្រឡានក្រុងគាត់សប្បាយរីករាយ ខណៈពេលដែលអ្នកមិនបានទទួលក៏ខកចិត្តនោះ ពេលយើងខ្ញុំនឹងលើកយកតិចនិក មួយចំនួនដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃមួយនេះ។

១. មករង់ចាំទទួលសំបុត្រអោយបានលឿន ពោលគឺមុនគេប្រកាសចែក (ឆ្នាំមុនមានបងប្អូនខ្លះមកចាំតាំងពីម៉ោង ៥ រឺ ៦ ភ្លឺក៏មាន)
២. កូពីអត្ថសញ្ញាណបណ្ណសំគាល់ខ្លួនមកជាមួយ មុនពេលទៅយកសំបុត្រឡានក្រុង
៣. នៅក្បែរអ្នកផ្តល់ដំណឹង ងាយស្រួលទទួលដំណឹងថាគេអោយតម្រង់ជួរ ចៀសវាងមកហើយឥតប្រយោជន៏
៤. សាកសួរក្រុមការងារចែកសំបុត្រ ដើម្បីតម្រង់ជួរអោយត្រូវតំបន់ តាមខេត្តនីមួយៗ

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226

Share This Post: