គ្រូបង្វឹករបស់បិសាចក្រហម Solskjear នឹងសម្រេចចិត្តថាអ្នកចាំទីរូបណានឹងក្លាយជាជាអ្នកជំនួស Devid De Gea
- May 23, 2019
មេរបស់ក្លឹបបិសាចក្រហម Manchester United លោក Solskjear ត្រូវបានរាយការណ៍ថានឹងសម្រេចចិត្តយកអ្នកចាំទីជម្រើសទី២របស់ក្លឹប Sergio romero មកជំនួសកីឡាករអ្នកចាំទី Devid De Gea ប្រសិនបើអ្នកចាំទីរូបនេះចាកចេញនៅក្នុងរដូវក្តៅនេះពិតមែន។ តាមរយៈសារព័ត៌មាន Dail Mail បានរាយការណ៍ថា ក្លឹបិសាចក្រហមកំពុងតែរកដំណោះស្រាយសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់កីឡាករ De Gea ខណៈដែរអនាគតរបស់កីឡាកររូបនេះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។ ជាលទ្ធផល ក្លឹបបិសាចក្រហមពួកគេកំពុងតែរងចាំចម្លើយរបស់អ្នកចាំទីដៃទីមួយនេះពីសំណើររបស់ពួកគេជាជាងចាំអោយគាត់ចប់កុងត្រាហើយដើរចេញពីក្លឹបដោយមិនបានអ្វីទាំងអស់ ខណៈដែរក្លឹបយក្សនៅប្រទេសបារាំង PSG កំពុងតែចាប់អារម្មណ៍កីឡាកររូបនេះផងដែរ។

បន្ថែមពីនេះទៅទៀត លោកអ្នកចាត់ការទូទៅ Solskjear កំពុងតែសម្លឹងឃើញអ្នកចាំទីដៃទីពីររបស់ក្លឹបកីឡាករ Sergio Romero ដែលអាចឈរជំនួសដំណែងរបស់ De Gea បាន។ គួរបញ្ជាក់ផងដែរថា Romero មានអាយុ៣២ឆ្នាំ ហើយបានបង្ហាញខ្លួននៅលើទីលានបានត្រឹមតែ ៤៤ដងតែប៉ុណ្ណោះ ចាប់តាំងពីចុះកុងត្រាជាមួយបិសាចក្រហម Manchester Untied នៅក្នុងខែកក្កដាឆ្នាំ២០១៥ ប៉ុន្តែគាត់នៅតែមានឱកាសនៅពេលដែលពេលវេលាមកដល់៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:










