ថាម៉េច!! Christiano Ronaldo ចង់អោយគ្រូបង្វឹកចាស់ដែលធ្លាប់ធ្វើការជាមួយគ្នានៅក្នុងក្លឹប Real Madrid លោក Jose Mourinho មកកាន់ក្លឹបយក្សនៅ SerieA សេះបង្កង់Juventus
- May 23, 2019
នាពេលបច្ចុប្បនេះមានព័ត៌មានជាច្រើនទាក់ទងទៅនឹងការដោះដូរកីឡាករ ពីព្រោះថារដូវកាលចាស់ ២០១៨-២០១៩ ទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ។ ដោយឡែកនៅក្នុងក្របខ័ណ្ឌ Serie A ឯនេះវិញ អ្នកដែលលើកពានសម្រាប់រដូវកាលនេះគឺក្លឹប Juventus ដោយនៅក្នុងនោះដែរក៏មានវត្តមានខ្សែប្រយុទ្ធជើងចាស់ Christiano Ronaldo ដែលបានជួយអោយក្លឹបលើកពានក្នុងលីគ ប៉ុន្តែមិនទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌ Uefa Champion League នោះទេ។ ដូចនេះហើយទើបមានព័ត៌មានជាច្រើនបានលើកឡើងថាអាចនឹងដូរគ្រូបង្វឹកនាពេលឆាប់ៗនេះ។ តួយ៉ាងកីឡាករ Ronaldo ហាក់ដូចជាមានឥត្ធិពលខ្លាំងនៅក្នុងក្លឹបមួយនេះផងដែរ។ ថ្មីៗនេះមានព័ត៌មានលើកឡើងថាកីឡាករសញ្ជាតិប៉ុកទុយហ្គាលរូបនេះចង់អោយអតីតគ្រូបង្វឹករបស់ក្លឹបចាស់ Real Madrid ចូលមកកាន់ក្លឹប Juventus ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្លឹប Juventus កំពុងសម្លឹងរកគ្រូបង្វឹកថ្មីដើម្បីយកមកដឹកនាំជំនួសលោក Allegri នៅពេលដែលគាត់ចប់ភារៈកិច្ចនៅក្នុងរដូវកាលនេះ បើទោះបីជាក្លឹបលើកពាននៅក្នុងលីគជាច្រើនយ៉ាងណាក្តី ប៉ុន្តែនេះមិនមែនជាគោលដៅក្លឹបនោះទេ ពោលគឺក្លឹបចង់គ្រងជើងឯកក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Uefa Champion League។ បន្ថែមពីនេះទៅទៀត ronaldo បានធ្វើការជាមួយលោក Mourinho នៅក្នុងក្លឹប Real Madrid ហើយពួកគេមានភ្នាក់ងារដូចគ្នាផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាលរូបនេះកំពុងតែបញ្ចុះបញ្ចូលអោយក្លឹប Juventus តែងតាំងលោក Jose Mourinho ជាអ្នកចាត់ការទូទៅដែលរូបលោកផ្ទាល់កំពុងតែចង់ត្រឡប់មកធ្វើជាគ្រូបង្វឹកវិញ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:










