ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវលេងវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២ ជាមួយប៉ាគីស្ថាន ក្រៅទឹកដី តែមិនមែនប្រកួតនៅក្នុងប្រទេសប៉ាគីស្ថាននោះទេ
- May 27, 2019
នៅក្នុងប្រកួតដំបូងរបស់ក្រុងជម្រើសជាតិកម្ពុជានៃវគ្គជម្រុះក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ក្រៅទឹកដីត្រូវប៉ះជាមួយនឹង ប៉ាគីស្ថាន បច្ចុប្បន្នត្រូវបានគេរំពឹងទុកថានឹងត្រូវលេងនៅក្នុងទីក្រុង ដូហាកាតា។ បើយោងទៅតាមការរាយការណ៍ដែលចេញពីប្រទេសប៉ាគឺស្ថានបានអោយដឹងថា FIFA បានយល់ព្រមអោយមានការប្រកួតនៅក្នុងប្រទេសកាតាដែលជាម្ចាស់ផ្ទះដែលរៀបចំបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថាក្រុមណាដែលឈ្នះទាំងពីរជើងនោះនឹងឡើងទៅវគ្គជម្រុះជុំទីពីរនៃពានបាល់ទាត់ពិភពលោក និងអាចចូលរួមវគ្គជម្រុះពាន AFC ពានអាស៊ានក្នុងឆ្នាំ ២០២៣ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះ ការប្រកួតនេះអាចនឹងកើតឡើងនៅក្នុងពហុកីឡាដ្ឋាន Khalifa នៅក្នុងទីក្រុង Doha ដែលអាចផ្ទុកអ្នកគំាទ្របាន ១២ពាន់នាក់។
បន្ថែមពីនេះទៅទៀត ប៉ាគីស្ថានបានលេងនៅក្នុងទឹកដីរួចហើយនៅក្នុងឆ្នាំ ២០១៨នៃវគ្គជម្រុះពានពិភពលោកមួយនេះជាមួយនឹងប្រទេសយ៉ាមែននៅទីក្រុង Bahrain បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហាររបស់ Lahore ហើយទោះបីជាយ៉ាងនេះក្តី យើងមិនដឹងពីមូលហេតុច្បាស់នោះទេថាហេតុអ្វីបានជាប៉ាគីសស្ថានយកទីក្រុង Doha ជាទឹកដីរបស់ខ្លួននោះទេ។ លើសពីនេះទៅទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជដែលមានលោកគ្រូជម្រើសជាតិកម្ពុជាលោក Keisuke Honda និងលោកជំំំនួយការសញ្ជាតិអាស្សង់ទីនលោក Felix Dalma កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៧៣ក្នុង FIFA World Ranking ខណៈដែលប្រទេសប៉ាគីស្ថានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២០០ ដែលនៅពីក្រោយប្រទេសស្រីលង្កានៅក្នុងអាសុី៕



អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:






