កីឡា

អធិរាជស Real Madrid ត្រៀមយកកីឡាករមួយរូបដើម្បីដោះដូរជាមួយកីឡាករលេខ ១០របស់ Juventus នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ

BY
Khmernote Media
May 27, 2019

ក្លឹបអធិរាជស Real Madrid បានបើកការចរចាប្រសិនបើអាចទៅរួចនឹងយកកីឡាករ័យក្មេង Marco Asensio ដោះដូរជាមួយកីឡាកររបស់ក្លឹបយក្សអុីតាលី Juventusគឺកីឡាករ Paulo Dybala។ តាមរយៈការរាយការណ៍របស់ Don Balon បានអោយដឹងថាក្លឹប Real Madrid មិនចង់អោយកីឡាករ Asensio ចាកចេញនោះឡើយ ប៉ុន្តែបើមានការចរចានាមួយជាមួយក្លឹប Juventus ដើម្បីកីឡាករសញ្ជាតិអាស្សង់ទីន Paulo Dylaba។ ជាមួយគ្នានេះដែរក្លឹប Juventus មានអារម្មណ៍ថា Dybala នៅតែជាស្រមោលរបស់កីឡាករ Christiano Ronaldo នៅក្នុងក្លឹប ហើយចង់អោយកីឡាកររូបនេះចាកចេញ បន្ទាប់ពី Dybala មានចំណាប់អារម្មណ៍ចង់ទៅលេងអោយក្លឹប Real Madrid។ សម្រាប់ចំនុចនេះ Real Madrid អាចនឹងបោះបង់កីឡាករវ័យក្មេងសញ្ជាតិអេស៉្បាញ Asensio ប្រសិនបើការចរចានេះដំណើរការដោយរលូននោះ។

គួរបញ្ជាក់ផងដែរថា Asensio មានវ័យ ២៣ឆ្នាំ បានបង្ហាញខ្លួនអោយក្លឹបចំនួន ៤៤ប្រកួតនៅក្នុងរដូវកាលនេះ ប៉ុន្តែដូចជារកគ្រាប់បាល់មិនសូវបានច្រើនោះទេដោយស៊ុតបាន ៦គ្រាប់ នឹងបោះអោយមិត្តរួមក្រុមស៊ុត៧គ្រាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយលោក Zidane បានរាយការណ៍ថានៅតែឃើញកីឡាកររូបនេះជាកីឡាករដែលមានសារៈសំខាន់នៅក្នុងក្រុម ដែលនេះជាហេតុដែរធ្វើអោយក្លឹបបានបដិសេធជាច្រើនទៅលើក្លឹបធំនានាក្នុងការចង់បានកីឡាករនេះ។ ទោះជាយ៉ាងនេះក្តី នៅក្នុងការដោះដូរកីឡាករ ប្រសិនបើគេអាចបញ្ចុះបញ្ចូលក្លឹប Juventus អោយលោក Paulo Dybala បាននោះ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ នឹងអនុញ្ញាតអោយកីឡាករ Marco Asensio ចាកចេញពីក្លឹប៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia

Share This Post: