អីយ៉ាស់ខ្លាំងបាត់!! Real Madrid ត្រៀមវាយចេញកីឡាករ១០រូបសម្រាប់លុយ ៤៥០លានអឺរ៉ូ ដើម្បីទុកលុយទិញខ្សែប្រយុទ្ធជួរមុខបីរូបដែលជាគោលដៅរបស់ក្លឹបនៅក្នុងរដូវកាលក្រោយ
- May 28, 2019
ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញចង់ទិញកីឡាករជួរមុខបីរូបដូចជាកីឡាករ Kylian Mbappe Eden Hazard របស់ Chelsea និងកីឡាករថ្លៃជាងគេលើលោក Neymar នៅរដូវកាលក្រោយ ហើយនឹងត្រៀមលុយ ៤៥០លានអឺរ៉ូដើម្បីសម្រេចគោលដៅមួយនេះ។ តាមរយៈសារព័ត៌មាន Don Balon បានលាតត្រដាងថា ក្លឹប Real Madrid ត្រៀមនឹងអោយកីឡាករ១០រូបចេញពីក្លឹបនៅរដូវកាលក្រោយនេះ ហើយនេះប្រហែលជាមានន័យថាដើម្បីរៀបគម្រោងថវិការដើម្បីសម្រាប់ទិញកីឡាករលំដាប់កំពូលទាំងបីរូបនេះក្នុងពេលតែមួយដែលបានរៀបរាប់ខាងលើ។ គួរបញ្ជាក់់ផងដែរថា មានកីឡាករដូចជា James Rodriguez, Sergio Reguilón, Keylor Navas, Marcos Llorente, Martin Odegaard, Gareth Bale, Dani Ceballos, Theo Hernández, Mariano Díaz and Raúl De Tomás ដែលត្រូវបានគេរំពឹងថាក្លឹប Real Madrid នឹងលក់ចេញនៅក្នុងរដូវកាលក្រោយនេះផងដែរ។

ទន្ទឹមនឹងនេះផងដែរ លោកប្រធានក្លឹប Florentino Perez ត្រូវបានរំពឹងថាអាចនឹងលក់ Gareth bale នៅក្នុងតំលៃសរុប ១០០លានអឺរ៉ូ ក៏ដូចគ្នាជាមួយនឹងកីឡាករសញ្ជាតិកូឡុំប៊ី James Rodrigueszផងដែរ។ ហើយចំណែកឯកីឡាករ Dani Ceballos Marcos Llorente និងកីឡាករ Martin Odegaard លោក Perez គិតថាអាចលោកបាន២៥លានអឺរ៉ូសម្រាប់កីឡាករមួយរូប ហើយសម្រាប់កីឡាករដ៏ទៃទៀតសរុបចូលគ្នានឹងអាចលក់បាន៤៥០លានអឺរ៉ូ ដែលល្មមនឹងអាចទិញយកកីឡាករបីរូបដែលគេចង់បាន៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










