កីឡា

តារាបាល់ទាត់ឆ្នើមរបស់ក្លឹប Barcelona មួយរូបបញ្ជាក់ថាចង់ចាកចេញទៅកាន់ក្លឹបបិសាចក្រហម Manchester ឬក្លឹបតោខៀវ Chelsea ដើម្បីទទួលបានការប្រកួតប្រជែងថ្មី

BY
Khmernote Media
May 30, 2019

ក្លឹបយក្សរបស់ប្រទេសអេស៉្បាញ FC Barcelona កំពុងតែរៀបចំផ្លាស់ប្តូរយ៉ាងធំនៅក្នុងរដូវក្តៅនេះជាមួយនឹងការមកដល់ និងចាកចេញរបស់កីឡាករមួយចំនួនផងដែរ ហើយកីឡាករឆ្នើមមួយរូបក៏កំពុងត្រៀមនឹងចាកចេញនាពេលឆាប់ៗនេះផងដែរ។ តាមរយៈសារព័ត៌មានបរទេសមួយបានអោយដឹងផងដែរថា Philippe Coutinho បានបង្ហាញអារម្មណ៍ថាខ្លួនមានបំណងចាកចេញពីទឹកដី Camp Nou។ បន្ថែមពីនេះទៅទៀត មូលហេតុដែលគាត់មិនសប្បាយចិត្តនៅក្នុងទឹកដីពហុកីឡាដា្ននមួយនេះដោយសារតែពេលដែលលេងនៅជើងទីពីរនៅក្នុងពាន UEFA Champion League ជាមួយនឹងក្រុមបិសាចក្រហមក្នុងទឹកដី Camp Nou រូបលោកត្រូវបានអ្នកគាំទ្ររបស់ក្លឹបបានស្រែកច្រៀងដោយការមិនពេញចិត្តលើរូបគាត់ផងដែរ។

ជាមួយគ្នានេះផងដែរ កីឡាករ Coutinho បានធ្វើអោយអ្នកគាំទ្រមិនសូវពេញចិត្តនៅពេលដែលគាត់បានចាកចេញពីក្លឹបហង្សក្រហម Liverpool នៅពេលដែលគាត់ទទួលបានប្រាក់យ៉ាងច្រើន ហើយអាចនឹងត្រឡប់ទៅប្រទេសអង់គ្លេសវិញជាមួយក្លឹបបិសាចក្រហម ឬក្លឹបតោខៀវ Chelsea នៅក្នុងចំណោមក្លឹបទាំងអស់ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេសុីលរូបនេះ។ មិនតែប៉ុណ្ណោះ ក្លឹបអ្នកមានរបស់បារាំង PSG ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ហើយអាចនឹងចរចាដោះដូរជាមួយកីឡាករ Neymar ក៏ថាបាន៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: