កីឡា

ក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich ខកខានក្នុងការចុះកុងត្រាជាមួយតារាបាល់ទាត់ឆ្នើមរបស់ក្លឹប Man City ដោយសារតែមូលហេតុមួយនេះ

BY
Khmernote Media
May 31, 2019

ក្លឹបមេឃខៀវ Manchester City ទើបអាចយកឈ្នះសង្គ្រាមក្នុងការទុកកីឡាករដ៏សំខាន់របស់ពួកគេ បន្ទាប់ពីក្លឹប Bayern Munich បរាជ័យក្នុងការចុះកុងត្រាកីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ។ ហើយសំនួរនេះមិនបាច់សួរទេថាជាអ្នកណា កីឡាករនេះគឺ Leroy Sane បន្ទាប់ពីក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានទាក់ទងយកកីឡាករនេះទៅចូលរួមនៅក្នុងក្របខ័ណ្ឌ Bundesliga ជាមួយក្លឹប Bayern Munich។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍របស់ Sky Deutschland បានអោយដឹងថា Sane មិនមានចំនាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់អាឡឺម៉ង់វិញនោះទេ ហើយអាចនឹងបន្តលេងនៅក្នុងក្លឹប Manchester City។ តួយ៉ាងប្រសិនបើរឿងនេះអាចកើតឡើងមែននោះវាជារឿងមួយដ៏ប្រសើរសំរាបក្លឹប Bayern Munich ខណៈដែរក្លឹបមួយនេះបានចែកផ្លូវជាមួយតារាបាល់ទាត់ឆ្នើមប្រចាំក្លឹបនៅរដូវក្តៅនេះគឺកីឡាករ Frank Ribery និងកីឡាករ Arjen Robben។

ជាមួយគ្នានេះដែរ ក្លឹបយក្សនៅអាឡឺម៉ង់មួយនេះប្រហែលជាសម្លឹងឃើញ Sane ជាកីឡាករដែលអាចជំនួសតំណែងរបស់ Ribery និងRobbenបាន ប៉ុន្តែផ្ទុយទៅវិញគាត់កំពុងត្រូវបានរៀបចំដើម្បីដណ្តើមយកតំណែងនៅក្នុងចិត្តរបស់លោក Pep Guadiola បើទោះបីជាគាត់ធ្វើមិនសូវបានល្អនៅក្នុងរយៈពេលប៉ុន្មានរដូវកាលក្រោយនេះក៏ដោយ។ ទោះជាយ៉ាងនេះក្តី អតីតខ្សែស្លាបរបស់ក្លឹប Schalke រូបនេះអាចនឹងពិចារណាចាកចេញទៅក្លឹបផ្សេងនៅក្នុងរដូវកាលនេះប្រសិនបើឱកាសកីឡាករ១១នាក់ដំបូងមានភាគរយតិច៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: