ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាកររបស់ Barcelona ដែលមានតំលៃខ្លួន១៤០លានផោន ចង់ទៅ Stamford Bridge ជាជាងទៅ Old Trafford នារដូវក្តៅនេះ

    BY Khmernote Media May 31, 2019
    កីឡាកររបស់ Barcelona ដែលមានតំលៃខ្លួន១៤០លានផោន ចង់ទៅ Stamford Bridge ជាជាងទៅ Old Trafford នារដូវក្តៅនេះ

    ថ្មីៗមានព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបតោខៀវ Chelsea នៅក្នុងក្របខ័ណ្ឌ  English Premier League បានត្រៀមខ្លួនរូចរាល់ក្នុងការនាំខ្លួនកីឡាករ Coutinho មកកាន់ទឹកដីប្រទេសអង់គ្លេសវិញ បើទោះបីជាក្លឹបបិសាចក្រមនៅតែបន្តចង់បានកីឡាកររូបនេះក៏ដោយ។ តារាបាល់ទាត់របស់ក្លឹប Chelsea លោក Eden Hazard ត្រូវបានប្រកាសរួចារាល់ហើយថារូបគាត់នឹងចាកចេញពីក្លឹបឆាប់ៗនេះ។ បើយោងទៅតាមសារព័ត៌មាន Metro កីឡាករ Coutinho ប្រហែលជាយកជំនួសតំណែងរបស់ Eden Hazard ដែលត្រូវបានរំពឹងថានឹងប្តូរទៅក្លឹប Real Madrid នៅក្នុងរដូវកាលនេះផងដែរ។

    គួរបញ្ជាក់ផងដែរថាតំលៃខ្លួនរបស់កីឡាកររូបនេះគឺមានតំលៃរហូតដល់ ១៤០លានផោន ដោយឡែក Coutinho មើលទៅហាក់ដូចជាមិនសូរមានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Barcelonaនោះទេ បើទោះបីជាគាត់បានចូលរួមជាមួយក្លឹបតាំងពីខែមករាឆ្នាំ២០១៨មកម៉្លេះ។ ហើយពេលថ្មឺៗនេះ មានការរាយការណ៍ថា Manchester United ជាអ្នកដែលតាមប្រមាញចុះកុងត្រា Coutinho ដែលមានលោក Ole Gunna Solskjear ជាអ្នកចាត់ការទូទៅ ប៉ុន្តែកីឡាករសញ្ជាតិប្រេសុីលរូបនេះនឹងត្រឡប់ទៅ Premier League វិញតែមិនមែនជាក្លឹបបិសាចក្រហមនោះទេផ្ទុយទៅវិញគាត់ចាប់អារម្មណ៍ទៅលេងនៅក្នុងទឹកដី Stamford Bridge របស់ Chelsea ឯណោះវិញ៕

     

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxsportAsia

    Share This Post: