ព័ត៌មានជាតិ
អាជ្ញាធរមីន និងអង្គភាពស៊ីម៉ាក់ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន
BY SOMATEY
August 18, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញារមីន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព” ដែលរៀបចំនៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។






