ក្រុម Home Sport Youth និងក្រុម កណ្ដុរសរ បន្ដដំណើរជាមួយនឹង Ganzberg Cup ឡើងទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយ
- March 19, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាការប្រកួតដ៏ស្វិតស្វាញមែន ដោយគូរប្រកួតទាំង 2 គូរមានការសម្រុកទៅសម្រុកមកនិងវាយបកលឿនៗពិតជាធ្វើអោយការប្រកួតក្នុងសប្ដាហ៍ទី 9 កាន់តែល្អមើលជាងសប្ដាហ៍មុនៗ។
ការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ដោយក្រុមទាំងអស់បានប្រើប្រាស់យុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួនដើម្បីបើកការសម្រុកមកលើគូរប្រកួតរបស់ពួកគេ។ សង្កេតឃើញនៅក្នុងការប្រកួតកាលពីម្សិលមិញនេះការសម្រុកនិងវាយបកលឿនៗមែនទែនគ្រាន់តែមានការធ្វេសប្រហែសតែបន្ដិចសោះ ធ្វើអោយមានការវាយបកសុតបញ្ចូលទីតែម្ដង។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 9 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Home Sport Youth និងក្រុម កណ្ដុរសរ។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម Home Sport Youth យកឈ្នះក្រុម Fan Sport FT ដោយលទ្ធផល 4-3
ក្រុម កណ្ដុរសរ យកឈ្នះក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល 4-2។
ក្រុម Home Sport Youth និងក្រុម កណ្ដុរសរ នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង
កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។
របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ
- Share This Post:






