ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈប្រតិភូវិនិយោគិនជប៉ុន ចុះឈ្វេងយល់ពីបរិយាកាសវិនិយោគនៅកម្ពុចា លើវិស័យស្ថាបត្យកម្ម និងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

    BY SOMATEY August 20, 2025
    គណៈប្រតិភូវិនិយោគិនជប៉ុន ចុះឈ្វេងយល់ពីបរិយាកាសវិនិយោគនៅកម្ពុចា លើវិស័យស្ថាបត្យកម្ម និងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀតហើយដែលមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង (Electric wires & cable), វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

    ជំនួបដែលបានធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមអគ្គលេខាធិការរង បានសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

    គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។

    លោកប្រធានគណៈប្រតិភូ ក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។

    ជាមួយគ្នានោះ គណៈប្រតិភូ ក៏បានបញ្ជាក់ពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលនឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: