Ronaldo បដិសេធក្លឹបបិសាចក្រហម Manchester United ដើម្បីនៅប្រកួតប្រជែងជាមួយ Messi នៅក្នុង UEFA Champion Leagueនៅរដូវកាលក្រោយ ខណៈដែរក្លឹបបិសាចក្រហមគ្មានឈ្មោះលេងនៅក្នុង Champoin Leagueនៅរដូវកាលក្រោយ
- June 3, 2019
បើយើងទៅតាមការរាយការណ៍បានអោយដឹងថា តារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលបានលេចលឺថាអាចនឹងចាកចេញពីប្រទេសអុីតាលីដើម្បីចូលរូបក្លឹបចាស់ Manchester United នៅរដូវក្តៅនេះ ប៉ុន្តែ Ronaldo ផ្ទាល់បានបដិសេធនូវសំណើរមួយនេះ ដោយសារតែ បិសាចក្រហមមិនអាចលេងនៅក្នុង Champion League នៅរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo កំពុងតែសម្លឹងទៅកាន់ពានយក្សនៅអឺរ៉ុប Champion League ហើយរូបគាត់តែងតែបង្ហាញភាពអស្ចារ្យរបស់គាត់នៅក្នុងព្រឹត្តិការណ៍ធំជាងគេនៅក្នុងពិភពបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ។
ជាមួយគ្នានេះដែរនៅក្នុងរដូវកាល ២០១៨-២០១៩ក៏ដូចគ្នា អតីតតារាបាល់ទាត់របស់ Real Madrid បានលេងដល់កំរិតកំពូលរបស់គាត់នៅក្នុង UCL ប៉ុន្តែជាអកុសល ក្រុមរបស់គាត់ Juventus បានធ្លាក់នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ តារាបាល់ទាត់វ័យ ៣៤ឆ្នាំរូបនេះបានជួយអោយក្លឹបចាស់ទាំងពីររបស់គាត់ ក្លឹប Manchester United និងក្លឹប Real Madrid លើកពាន UCL ចំនួន៥ដង ដោយលើក១ដងជាមួយក្លឹបបិសាចក្រហម និង៤ដងទៀតជាមួយក្លឹប Real Madrid ហើយគាត់ក៏ជាកីឡាករដែលរកបានគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តពានទ្វីបអឺរ៉ុបមួយនេះផងដែរ។
ទន្ទឹមនឹងនេះដែរ ម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះបានចូលរួមជាមួយក្លឹបសេះបង្កង់នៅក្នុងឆ្នាំ ២០១៨ ហើយគាត់ចង់ជួយអោយក្លឹបមួយនេះលើកពាន Champion League ប៉ុន្តែអ្វីដែលគាត់ស្រមៃគឺមិនបានសម្រេចនោះទេ ដែលជាហេតុធ្វើអោយគាត់ចង់ផ្លាស់ទៅក្លឹបដ៏ទៃ ខណៈដែលក្លឹបចាស់របស់លោកបានហៅគាត់អោយត្រឡប់ទៅវិញ។ បើយោងទៅតាម Diario Gol បានអោយដឹងថា Ronaldo បានបដិសេធក្លឹបបិសាចក្រហមព្រោះ Manchester United មិនអាចលេងនៅក្នុងពាន UEFA Champion League នៅក្នុងរដូវកាលក្រោបាននោះទេ ព្រោះកូនក្រុមរបស់លោក Ole Gunner Solksjear បានបញ្ចប់នៅត្រឹមលេខ៦នៅក្នុងលីគ ដូចនេះមិនអាចលេងនៅក្នុងពាន Champion League នោះទេ។ ដោយឡែកមានន័យថា ពួកគេនឹងលេងនៅក្នុងពានអឺរ៉ុបលំដាប់ទីពីរ UEFA Europa League នៅក្នុងឆ្នាំ ២០១៩-២០២០៕
- Share This Post:










