Barcelona ជិតឈានដល់ការចុះកិច្ចសន្យាព្រមព្រៀងទិញយកខ្សែការពារឆ្វេង David Alaba ពីក្លឹប Bayern Munich ហើយ
- March 19, 2018
ក្លឹបអ្នកមានបុណ្យ Barcelona ជិតឈានដល់ការចុះកិច្ចសន្យាព្រមព្រៀងទិញយកខ្សែការពារឆ្វេង David Alaba ពីក្លឹប Bayern Munich ហើយ។
ខ្សែការពារសញ្ជាតិអូទ្រីសមួយនេះ សុទ្ធតែត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបអធិរាជសរ Real Madrid ចង់បាននៅក្នុងរដូវក្ដៅខាងមុខនេះ។ ហើយតម្លៃខ្លួនរបស់ខ្សែការពារវ័យ 25ឆ្នាំរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 70លានផោន ឯណោះ។
យោងតាមការរាយការណ៍មួយបានអោយដឹងថា៖ ទោះបីជាមានក្លឹបជាច្រើនចង់បានខ្សែការពារ David Alaba ក៏ដោយ ក៏ក្លឹបអ្នកមានបុណ្យ Barcelona នៅតែព្យាយាមចង់បានខ្សែការពាររូបនេះដដែល ហើយក្លឹបអ្នកមានបុណ្យ Barcelona បានខិតជិតដល់ការចុះហត្ថលេខាព្រមព្រៀងទិញខ្សែការពាររូបនេះហើយ ខណៈដែលពេលនេះ Barcelona កំពុងតែចចារជាមួយនឹងអ្នកតំណាងរបស់ខ្សែការពារ David Alaba។

បុត្រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






