ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបសេះបង្កង់ Juventus ចង់បានកីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ត្រឡប់ទៅកាន់ទឹកដី Turin វិញ

    BY Khmernote Media June 4, 2019
    ក្លឹបសេះបង្កង់ Juventus ចង់បានកីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ត្រឡប់ទៅកាន់ទឹកដី Turin វិញ

    លីគកំពូលៗប្រចាំទ្វីបអឺរ៉ុបទើតែនឹងបញ្ចប់នៅរដូវកាលនេះ ហើយមានពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយពីការដោះដូរកីឡាករនៅរដូវកាលថ្មីៗនេះផងដែរ។ នៅក្នុងនោះកីឡាករ Paul Pogba បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់សារព័ត៌មានបរទេសដែលថាកីឡាករ Pogba អាចនឹងចាកចេញពីក្លឹបបិសាចក្រហមទៅកាន់ក្លឹបធំណាមួយនៅក្នុងទ្វីបអឺរ៉ុប ហើយក៏មានក្លឹបជាច្រើនតាមអន្ទងយកកីឡាករខ្សែបម្រើរូបនេះទៅចូលរួមនៅក្នុងក្លឹបរបស់ពួកគេផងដែរ ដោយនៅក្នុងនោះក្លឹបចាស់របស់ Pogba ក៏ចាប់អារម្មណ៍ក្នុងការនាំយកកីឡាកររូបនេះត្រឡប់ទៅវិញផងដែរបន្ទាប់ពីចាកចេញនៅក្នុងឆ្នាំ ២០១៦កន្លងមកនេះ។

    គួរបញ្ចាក់ជាក់ផងដែរថាបើតាមសារព័ត៌មានរបស់ Sky Sports បានអោយដឹងថា ក្លឹបJuventus បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាម្តងទៀតជាមួយ Paul Pogba ពីក្លឹប Manchester United វិញ។ ជាមួយគ្នានេះដែរក្លឹបយក្សនៅក្នុងលីគ Serie A បានចូលពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងនេះរួចហើយ និងកំពុងត្រៀមលុយសម្រាប់នាំយកកីឡាកររូបនេះផងដែរ។ បន្ថែមពីនេះទៅទៀត Pogba បានចូលរួមយជាមួយ United នៅក្នុងឆ្នាំ ២០១៦ ក្នុងតំលៃខ្លួន ៨៩លានផោន ប៉ុន្តែតាមរយៈការលេងអស់រយៈពេល៣ឆ្នាំកន្លងមកនេះមើលទៅហាក់ដូចជាមិនសូវជាល្អ និងអាចចាកចេញទៅកាន់ក្លឹប Real Madrid ប្រទេសអេស្ប៉ាញនារដូវកាលក្រោយនេះ៕

     

    អត្ថបទ៖ សុគុណា
    ប្រភព៖ Goal.com

    Share This Post: