ទៀតហើយ!! Christiano Ronaldo បានស្នើអោយក្លឹប Juventus នាំយកកីឡាករវ័យក្មេង ដែលកំពុងតែចាប់អារម្មណ៍ជាច្រើនរបស់ក្លឹបធំៗជាពិសេសនោះគឺក្លឹប Barcelona
- June 5, 2019
កីឡាករ Ronaldo ចង់អោយក្លឹបសេះបង្កង់ចុះកុងត្រាជាមួយនឹងកីឡាករ Matthijs de Ligt របស់ Ajax នេះបើតាមការរាយការណ៍របស់ Diario Gol។ តារាបាល់ទាត់របស់ Ajax មួយរូបនេះត្រូវបានគេតាមញ៉ែញ៉មជាច្រើន ហើយនឹងអាចចាកចាញពីក្លឹបចាស់របស់គាត់ផងដែរ។ នៅក្នុងនោះដែរគេឃើញមានក្លឹបជាច្រើនដូចជា បិសាចក្រហម Manchester United, Barcelon, Liverpool និងក្លឹប Juventus ដែលសុទ្ធតែចង់បានខ្សែការពាររូបនេះដើម្បីចូលរួមនៅក្នុងរដូវកាលថ្មីខាងមុខនេះ ប៉ុន្តែកីឡាករ Ronaldo ចង់បានគាត់មកចូលរួមដើម្បីជួយក្រុមនៅក្នុងរដូវកាលក្រោយខាងមុខនេះ។
ជាមួយគ្នានេះផងដែរមានគេរាយការណ៍ថាប្រសិនបើចង់អោយរឿងនេះកើតឡើងលុះត្រាតែក្លឹប Juventus ហ៊ានចំណាយប្រហែល ៨៥លានអឺរ៉ូ ដូចនេះក្លឹប Barcelona នឹងមិនចំណាយលុយដ៏ច្រើនបែបនេះទៅលើកីឡាករវ័យក្មេងនោះទេ។ ដោយឡែក ក្លឹប Juventus អាចនឹងហ៊ានចំណាយ ប៉ុន្តែពេលឥឡូវនេះក្លឹបកំពុងតែត្រូវការអ្នកចាត់ការទូទៅលំដាប់ពិភពលោកជាមុនសិនមុននឹងគិតនាំយកកីឡាករ De Ligt មកចូលរួមដើម្បីជោគជ័យនៅក្នុងរដូវកាលក្រោយ។

នាពេលបច្ចុប្បន្ននេះ ម្ចាស់ពាននៅក្នុងលីគកំពូលអុីតាលីមួយនេះមិនទាន់មានអ្នកដឹកនាំក្រុមនៅឡើយទេ បន្ទាប់ពីអតីតគ្រូបង្វឹកលោក Allegri បានប្រកាសពីការចាកចេញរបស់គាត់នាពេលថ្មីៗនេះ។ ជារួម នេះអាចជាជ័យជំនះតូចមួយសម្រាប់ Ronaldo លើកីឡាករ Messi ប្រសិនបើ De Ligt ពិតជាចូលរួមជាមួយ Juventus មែនប៉ុន្តែការសម្រេចចិត្តមួយនេះនៅមានពេលយូរទៀតសម្រាប់ធ្វើការពិចារណា៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










