បិសាចក្រហម Manchester United សម្លឹងឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំងម្នាក់ដើម្បីយកមកជំនួសតំណែង Lukaku ខណៈដែរកីឡាករសញ្ជាតិប៊ែលស្សុីករូបនេះនឹងចាកចេញនៅរដូវក្តៅនេះ
- June 5, 2019
មុនពេលបើករដូវកាលថ្មីនេះ ក្លឹប Manchester United កំពុងតែបង្កើនកំលាំងសម្រាប់ការដោះដូរកីឡាករនៅរដូវក្តៅនេះហើយពួកគេបានសម្លឹងឃើញខ្សែប្រយុទ្ធមួយរូបដែរកំពុងលេងនៅក្នុងលីគកំពូលរបស់អាឡឺម៉ង់ដើម្បីយកមកជំនួសការចាកចេញរបស់ Romelu Lukaku ដែលអាចនឹងចាកចេញទៅចូលរួមជាមួយក្លឹប Inter Milan របស់ប្រទេសអុីតាលីនៅរដូកាលក្រោយ។ កីឡាករដែលក្លឹបបិសាចក្រហមកំពុងតែសម្លឹងឃើញនោះគឺ Sebastien Haller ដែលបច្ចុប្បន្នលេងអោយក្លឹប Eintracht Frankfurt ប៉ុន្តែកីឡាកររូបនេះមានជម្រើសច្រើនព្រោះមានក្លឹបមួយចំនួនចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ Hallerនៅរដូវកាលនេះធ្វើបានល្អនឹងជោគជ័យផងដែរ ដែលអាចរកគ្រាប់បាល់បាន១៥គ្រាប់ នៅក្នុងការបង្ហាញខ្លួន ២៣ដងនៅក្នុងលីគ ហើយនេះជាសមត្ថផលដែលធ្វើអោយក្លឹបបិសាចក្រហមចាប់អារម្មណ៍លើរូបគេដើម្បីរកគ្រាប់បាល់នៅក្នុងរដូវកាលក្តៅនេះ។ តាមរយៈការរាយការណ៍របស់ ESPn បានអោយដឹងថា Hallerគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បិសាចក្រហមប្រសិនបើ Lukaku លក់បាន ៨០លានផោនអោយទៅក្លឹប Inter Milan ហើយពួកគេអាចចំនាយតិចជាងដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងមកចូលរួមជំនួសវិញ។

តួយ៉ាង វាជារឿងមួយដែលពិបាកផងដែរសម្រាប់ក្លឹប Frankfurt ប្រសិនបើគេបាត់បង់ Haller ម្នាក់ទៀត ខណៈដែរពួកគេបានលក់កីឡាករ Luka Jovic អោយទៅក្លឹប Real Madrid ហើយនេះអាចជាបញ្ហាបន្ថែមទៀតសម្រាប់ក្លឹបនាពេលខាងមុខ។ យើងដឹងហើយថា United មានខ្ទង់សម្រាប់ចំណាយនារដូវក្តៅនេះជាមួយនឹងអ្នកចាត់ការទូទៅ Ole Gunnar Solksjear ដែលមានគម្រោងថវិការរហូតដល់ ២០០លានផោនដើម្បីស្វែងរកកីឡាករដែលមានគុណភាពក្នុងការជួយនៅក្នុងក្របខ័ណ្ឌ English Premier League៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:











