ខ្មែរណូត

ស្វែងរក

  • កីឡា

    លេងចឹងហ្មង! លោក Zidane ប្រាប់កីឡាករម្នាក់អោយចាកចេញ ខណៈដែរកីឡាករ Eden Hazard នឹងមកដល់ឆាប់ៗនេះ

    BY Khmernote Media June 6, 2019
    លេងចឹងហ្មង! លោក Zidane ប្រាប់កីឡាករម្នាក់អោយចាកចេញ ខណៈដែរកីឡាករ Eden Hazard នឹងមកដល់ឆាប់ៗនេះ

    ក្លឹបអធិរាជស Real Madrid កំពុងតែធ្វើការចុះកុងត្រាជាមួយតារាបាល់ទាត់របស់ក្លឹបតោខៀវ Chelsea Eden Hazard ផ្ទុយទៅវិញលោកអ្នកចាត់ការទូទៅ Zinedine Zidane បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករ Iscoទៅវិញ។ តាមរយៈការរាយការណ៍របស់ Diario Gol បានលើកឡើងថា Real Madrid កំពុងចរចាចុះកុងត្រាជាមួយកីឡាករ Hazard ប៉ុន្តែអ្វីដែរកំពុងតែមិនដាច់ស្រេចនោះគឺតំលៃខ្លួន។ ជាមួយគ្នានេះដែរ Isco ជាអ្នកចាកចេញពីក្លឹបបន្ទាប់ពីអ្នកគ្រប់គ្រងក្លឹប Zinedine Zidane បានប្រាប់គាត់ថាគាត់នឹងត្រូវជំនួសដោយកីឡាករសញ្ជាតិប៊ែលស្សុីកពេលគេមកដល់។

    តួយ៉ាង ប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos បានព្យាយាមសម្របសម្រួលជាមួយលោក Zidane ផងដែរអោយទុកកីឡាករ Isco ប៉ុន្តែវវាហួសពេលទៅហើយព្រោះគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសម្រេចចិត្តរួចទៅហើយ។ បន្ថែមពីនេះទៅទៀតការចាកចេញរបស់ Isco មើលទៅដូចជាមិនស្រួលនោះទេ ប៉ុន្តែម្ចាស់ក្លឹប Florentino Perez បានយល់ព្រមអោយគាត់ចាកចេញពីក្លឹប ដោយស្ថិតនៅក្នុងតំលៃខ្លួនតិចជាង៧០លានអឺរ៉ូ។ ជាមួយគ្នានេះដែរ ក្លឹប Bayern Munich ចង់បានកីឡាកររូបនេះដើម្បីជំនួសតំណែងកីឡាករ James Rodriguez ខណៈដែរក្លឹប Juventus និងក្លឹប PSG ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអេស៉្បាញរូបនេះដូចគ្នា៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: