ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្រោយរថយន្តធុនធំដឹកទំនិញឆ្លងកាត់បណ្តាលឱ្យបាក់ស្ពាន អូរឆ្លូង ក្នុងស្រុកស្នួល ខេត្តក្រចេះ

    BY soknita October 30, 2025
    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្រោយរថយន្តធុនធំដឹកទំនិញឆ្លងកាត់បណ្តាលឱ្យបាក់ស្ពាន អូរឆ្លូង ក្នុងស្រុកស្នួល ខេត្តក្រចេះ

    (ខេត្តក្រចេះ)៖ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្រោយរថយន្តធុនធំដឹកទំនិញឆ្លងកាត់បណ្តាលឱ្យបាក់ស្ពាន អូរឆ្លូង ក្នុងស្រុកស្នួល ខេត្តក្រចេះ។

    ក្នុងសេចក្តីជូនដំណឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា ការបិទចរាចរយានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដោយសារស្ពានអូរឆ្លង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់ទាំងស្រុងដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងឆ្លងកាត់។

    ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការផ្អាកជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពាន អូរឆ្លង និងសូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ ការជួសជុលស្ពានបានរួចរាល់ឡើងវិញ៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ

    Share This Post: