ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងគិតថ្លៃ “សេវាចាប់ខ្លួន” ចំនួន ៥,០០០ដុល្លារ ចំពោះពលរដ្ឋណាដែលចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់

    BY Pheakdey December 6, 2025
    អាមេរិកនឹងគិតថ្លៃ “សេវាចាប់ខ្លួន” ចំនួន ៥,០០០ដុល្លារ ចំពោះពលរដ្ឋណាដែលចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់

    អាមេរិក៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមគិតថ្លៃសេវា ៥,០០០ដុល្លារ ចំពោះពលរដ្ឋណា ដែលចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែធ្នូ។ បើតាមលោក Michael Banks ប្រធានក្រុមល្បាតព្រំដែនអាមេរិកបានបញ្ជាក់ថា ការគិតថ្លៃសេវាខាងលើនេះ គឺជា “ថ្លៃចាប់ខ្លួន” ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្យាយាមចូលទៅរស់នៅក្នុងទឹកដីអាមេរិកដោយគ្មានអនុញ្ញាត។

    ប្រភពខាងលើបានបន្តថា ការគិតថ្លៃសេវាជាទឹកប្រាក់ចំនួន ៥,០០០ដុល្លារនេះ​ នឹងអនុវត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ និងអនុវត្តចំពោះក្រុមអន្តោប្រវេសន៍ ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយផងដែរ។ គួរកត់សម្គាល់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកមក អាជ្ញាធរអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមជនអន្តោប្រវេសន៍ខុសច្បាប់​ ហើយកាលពីដើមឆ្នាំនេះលោក ដូណាល់ ត្រាំ ធ្លាប់គំរាមអនុវត្តច្បាប់ពិន័យជនអន្តោប្រវេសន៍ណា ដែលស្ថិតក្នុងបទបញ្ជានិរទេសខ្លួនហើយ តែមិនព្រមចេញពីអាមេរិក ជាប្រាក់ចំនួន ១,០០០ដុល្លារក្នុងមួយថ្ងៃនៃការស្នាក់ក្នុងអាមេរិកទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: