ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងផ្ទុកមនុស្ស ១០នាក់ បានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី

    BY Pheakdey January 19, 2026
    យន្តហោះមួយគ្រឿងផ្ទុកមនុស្ស ១០នាក់ បានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតាមស្វែងរកយន្តហោះមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ យន្តហោះដែលបានបាត់ខ្លួននោះគឺជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Air Transport និងមានផ្ទុកមនុស្សសរុបចំនួន ១០នាក់។

    ប្រភពខាងលើបានបន្តថា យន្តហោះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Yogyakarta ឆ្ពោះទៅកាន់ទីក្រុង Makassar ដែលស្ថិតនៅលើកោះ Sulawesi។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស ១០នាក់នៅលើយន្តហោះនោះ គឺមានមនុស្សចំនួន ៧នាក់ក្រុមអ្នកបើកបរ និង ៣នាក់ផ្សេងទៀតគឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីមកពីក្រសួងកិច្ចការសមុទ្រ និងនេសាទ ដែលត្រូវអញ្ជើញទៅបំពេញបេសកកម្មត្រួតពិនិត្យធនធានតាមដែលអាកាសនៅក្នុងតំបន់ដែលយន្តហោះបានបាត់ខ្លួននោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: