ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តតូចនិងធំ ១០០គ្រឿង បានបើកបុកបន្តគ្នា ដោយសារតែឥទ្ធិពលព្យុះព្រឹលទឹកកកនៅអាមេរិក និងបណ្តាលឱ្យមនុស្សជាច្រើនរងរបួស

    BY Pheakdey January 20, 2026
    រថយន្តតូចនិងធំ ១០០គ្រឿង បានបើកបុកបន្តគ្នា ដោយសារតែឥទ្ធិពលព្យុះព្រឹលទឹកកកនៅអាមេរិក និងបណ្តាលឱ្យមនុស្សជាច្រើនរងរបួស

    អាមេរិក៖ រថយន្តតូចនិងធំប្រមាណជា ១០០គ្រឿង​បានបើកបុកបន្តគ្នាដោយសារតែឥទ្ធិពលអាក្រក់របស់ព្យុះព្រឹលទឹកកក​នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែមករា។ គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើដងផ្លូវដ៏មមាញឹកមួយ​កន្លែង ស្ថិតនៅប៉ែកខាងជើង នៃរដ្ឋ​ Michigan។

    បើតាមអាជ្ញាធររដ្ឋ Michigan បានបញ្ជាក់ថា គ្រោះថ្នាក់បានបណ្តាលឱ្យមានមនុស្សជាច្រើនរងរបួសធ្ងន់និងស្រាល ប៉ុន្តែពុំមានអ្នកណាម្នាក់បានស្លាប់បាត់បង់ជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា សីតុណ្ហភាពនៅក្នុងតំបន់កើតហេតុបានចុះត្រជាក់រហូតដល់ -២២អង្សាសេ ហើយព្រឹលបានធ្លាក់ក្នុងកម្ពស់រហូតដល់ ៣៥,៥សង់ទីម៉ែត្រ និងបានធ្លាក់មកយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យក្រុមអ្នកកំពុងបើកបរនៅលើដងផ្លូវមើលផ្លូវមិនឃើញ និងត្រូវបុកបន្តគ្នាដូចនេះ៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: