ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ៨៤នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រដែកថែបមួយកន្លែងនៅកន្លែងនៅចិន

    BY Pheakdey January 20, 2026
    មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ៨៤នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រដែកថែបមួយកន្លែងនៅកន្លែងនៅចិន

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារការផ្ទុះនៅក្នុងរោងចក្រមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមករា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើមានឈ្មោះថា Baogang United Steel ជារោងចក្រផលិតដែកថែប មានទីតាំងស្ថិតនៅក្នុងតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨៤នាក់ត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះក៏នៅមានមនុស្សម្នាក់កំពុងតែបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងតាមស្វែករករូបគាត់នៅតាមគំនរបាក់បែក។ បើតាមអាជ្ញាធរចិនបានឱ្យដឹងថា រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការផ្ទុះ និងអ្នកទទួលខុសត្រូវនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: