ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង និងមីស៊ីល ក្នុងតម្លៃ ២,៣ពាន់លានដុល្លារទៅកាន់សិង្ហបុរី

    BY Pheakdey January 21, 2026
    អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង និងមីស៊ីល ក្នុងតម្លៃ ២,៣ពាន់លានដុល្លារទៅកាន់សិង្ហបុរី

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័តគម្រោងលក់យន្តហោះចម្បាំង និងមីស៊ីល ក្នុងតម្លៃ ២,៣ពាន់លានដុល្លារទៅកាន់ប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel New Asia នៅក្នុងថ្ងៃទី២១ ខែមករា។ យន្តហោះចម្បាំងដែលប្រទេសសិង្ហបុរីបានបញ្ជាទិញនោះ គឺជាប្រភេទយន្តហោះល្បាតសមុទ្រ P-8A ដែលមានចំនួនសរុប ៤គ្រឿង។

    ដោយឡែកចំពោះមីស៊ីលវិញ គឺជាប្រភេទមីស៊ីល Torpedoe ខណៈនៅក្នុងគម្រោងទិញ-លក់នេះក៏មានបន្ថែមនូវឧកបរណ៍ពាក់ព័ន្ធ និងសេវាកម្មមួយចំនួនទាក់ទង់នឹងការប្រើប្រាស់យន្តហោះចម្បាំងនិងមីស៊ីលខាងលើនេះផងដែរ។ ប្រភពខាងលើបានបន្តថា តាមរយៈកិច្ចព្រមព្រៀងទិញ-លក់នេះ ក៏បានជួយពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរីឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel New Asia

    Share This Post: