ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបនៅប៉ាគីស្ថាន បានកើតឡើងដល់ ៥៥នាក់

    BY Pheakdey January 22, 2026
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបនៅប៉ាគីស្ថាន បានកើតឡើងដល់ ៥៥នាក់

    ប៉ាគីស្ថាន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបក្នុងប្រទេសប៉ាគីស្ថាន បានកើតឡើងដល់ចំនួន ៥៥នាក់ហើយ នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែមករា។ គិតត្រឹមពេលនេះក៏នៅមានមនុស្សមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

    នៅចំពោះស្ថានភាពនេះ ក្រុមគ្រួសារជនរងគ្រោះជាច្រើនបាននាំរិះគន់ចំពោះភាពយឺតយ៉ាវរបស់អាជ្ញាធរក្នុងការតាមស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក ដ្បិតហេតុការណ៍ភ្លើងឆេះផ្សារទំនើបនេះបានកើតឡើងតាំងពីចុងសប្តាហ៍មកម្លេះ។ ទន្ទឹមគ្នានេះ ក្រុមគ្រួសារជនរងគ្រោះមួយចំនួនកំពុងព្យាយាមធ្វើតេស្ត DNA ទៅលើសាកសព ដែលត្រូវបានភ្លើងឆេះខ្លោចខ្លាំងមួយចំនួន ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ មុនពេលទទួលយកសាកសពទាំងនោះទៅរៀបចំពិធីបុណ្យ។ សូមបញ្ជាក់ជូនថា ទីតាំងដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gul Plaza Shopping Centre មានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: