Real Madrid នឹងធ្វើការទទួលស្វាគមន៍កីឡាករចំនូលថ្មី Eden Hazard របស់ខ្លួនអោយធំជាងពេលដែល Christiano Ronaldo បានមកដល់ទឹកដីអេស្ប៉ាញកាលពី១០ឆ្នាំមុន
- June 12, 2019
ក្លឹប Real Madrid ធ្វើបានយ៉ាងល្អនៅដើមរដូវក្តៅនេះ ដោយបានចុះកុងត្រាជាមួយតារាបាល់ទាត់មួយចំនួនដូចជា Rodrygo, Eder Militao, Luka Jovic និង Eden Hazard។ ជាមួយគ្នានេះដែរកីឡាករ Hazard ដែលនាំមកពីក្លឹបតោខៀវ Chelsea ទើបនឹងប្រកាសនៅអាទិត្យមុននេះ និងត្រូវបានរាយការណ៍ថាគាត់នឹងទទួលបានការស្វាគមន៍ធំជាងកីឡាករ Ronaldo កាលពី១០ឆ្នំាមុន។
គួរបញ្ជាក់ផងដែរថា ១០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីកីឡាករ Christiano Ronaldo បានចាកចេញពី Manchester United និងចូលរួមជាមួយក្លឹប Real Madrid ហើយកីឡាករសញ្ជាតិព័រទុយហ្គាលរូបនេះដែលបានផ្លាស់ប្តូរមកទឹកដីអេស្ប៉ាញដែលជាម្ចាស់ពាន Ballon d’Or និងធ្លាប់ជាកីឡាករថ្លៃជាងគេលើលោកត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រប្រហែល៧មុឺននាក់ពេលដែលគាត់បានបង្ហាញខ្លួននៅពហុកីឡាដ្ឋាន Bernerbou។
កាលពីអាទិត្យមុន Real Madrid បានប្រកាសពីការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីក Eden Hazard ពីក្លឹប Chelsea ហើយពួកគេនឹងរៀបចំពិធីស្វាគមន៍សម្រាប់កីឡាកររូបនេះ និងសង្ឃឹមថាអាចនឹងមានអ្នកចូលរួមច្រើនជាងពេលដែលពួកគេធ្វើអោយកីឡាករ Christiano Ronaldo។ ទន្ទឹមនឹងនេះផងដែរ ម្ចាស់ពាន Champion Leagues 13លើករូបនេះនឹងរៀបចំពិធីនៅថ្ងៃទី១៣ខែមិថុនាខាងមុខនេះ ម៉ោង៧ល្ងាច ខណៈដែរកីឡាករមួយរូបទៀត Luka Jovic នឹងបង្ហាញខ្លួននៅថ្ងៃទី១២ខែមិថុនាមុនរូបគេចាក់ចេញទៅលេងអោយក្រុមជម្រើសជាតិសឺប៊ី U-21 European Championships៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









