ខ្មែរណូត

ស្វែងរក

  • កីឡា

    តារាបាល់ទាត់របស់ Barcelona ម្នាក់មិនចាប់អារម្មណ៍មកទឹកដី Old Trafford ដោយសារតែនៅរដូវកាលក្រោយក្លឹប Manchester United មានការប្រកួតតិចជាងរាល់ដង

    BY Khmernote Media June 13, 2019
    តារាបាល់ទាត់របស់ Barcelona ម្នាក់មិនចាប់អារម្មណ៍មកទឹកដី Old Trafford ដោយសារតែនៅរដូវកាលក្រោយក្លឹប Manchester United មានការប្រកួតតិចជាងរាល់ដង

    នាពេលថ្មីៗនេះ ក្លឹបយក្សនៅអង់គ្លេសបិសាចក្រហម Manchester Untied បានចាប់ផ្តើមពងង្រឹងក្លឹបឡើងវិញនៅក្នុងរដូវក្តៅនេះ បន្ទាប់ពីក្លឹបមិនសូវបានជោគជ័យនៅក្នុងរដូវកាល ២០១៨-២០១៩ មុននេះ។ គួរបញ្ជាក់ផងដែរថា ក្លឹប Manchester United បានបញ្ជប់នៅក្នុងត្រឹមលេខ៦នៃតារាងក្របខ័ណ្ឌ English Premier League ហើយអស់ឱកាសក្នុងការដណ្តើមពានធំជាងគេនៅក្នុងទ្វីបអឺរ៉ុប Champion League សម្រាប់រដូវកាលក្រោយ។

    ទន្ទឹមនឹងនេះផងដែរ គ្រូបង្វឹកសញ្ជាតិណូវែរ បានព្យាយាមពង្រឹងតំបន់កណ្តាលរបស់ក្លឹបឡើងវិញ ហើយរូបគាត់បានសម្លឹងឃើញខ្សែបម្រើ Ivan  Rakiticរបស់ក្លឹប Barcelona ក្នុងរយៈពេលចុងក្រោយនេះ។ តែទោះជាយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន Don Balon បានអោយដឹងថា ខ្សែបម្រើសញ្ជាតិក្រូអ៉ាតរូនេះនៅចង់បន្តជាមួយក្លឹបយក្សអេស្ប៉ាញទៀត។ ជាមួយគ្នានេះដែរ Rakitic បានចាប់ផ្តើមរដូវកាល ២០១៨-២០១៩ បានយ៉ាងល្អ បន្ទាប់ពីបានឡើងដល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup ជាមួយក្រុមជម្រើសជាតិក្រូអ៉ាត ប៉ុន្តែក្រោយមក ហាក់ដូចជាមានបញ្ហាខ្លះជាមួយក្លឹប Barcelona ដែលធ្វើអោយបាត់ឱកាសជាច្រើន។

    នៅក្នុងខែឧសភា ក្លឹប Barcelona បានធ្លាក់ចេញពីក្របខ័ណ្ឌ Champion League បន្ទាប់ពីចាញ់ក្រុម Liverpool នៅវគ្គ៤ក្រុមចុងក្រោយ ហើយក្រោយមក២អាទិត្យបន្ទាប់ ក្រុម Barcelona បានចាញ់ក្រុម Valencia នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Cop de Rey ផងដែរ។ ហើយយើងឃើញថាទម្រង់លេងរបស់ Rakitc នៅក្នុងការប្រកួតទាំងពីរប្រកួតមានការធ្លាក់ចុះខ្លាំង ដែលធ្វើអោយក្លឹបបានដាក់នៅក្នុងបញ្ជីឈ្មោះសម្រាប់លក់នៅរដូវក្តៅនេះ ហើយក្លឹបបានដាក់តំលៃយ៉ាងហោចណាស់ ៦៥លានអឺរ៉ូសម្រាប់ Rakitic៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: