តម្លៃខ្លួនរបស់ Salah ត្រូវបានគេព្យាករណ៍ថាមានតម្លៃខ្លួនថ្លៃជាង Neymar ទៅទៀត ខណៈដែលក្លឹបយក្សធំៗនៅក្នុងទ្វីបអឺរ៉ុបស្រក់ទឹកមាត់ចង់បានរូបគេ
- March 20, 2018
ក្លឹបយក្សធំៗនៅក្នុងទី្វបអឺរ៉ុបកំពុងត្រៀមខ្លួនដេញថ្លៃខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ហើយដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃថ្លៃជាងខ្សែប្រយុទ្ធ Neymar ទៅទៀត។

ក្លឹបអ្នកមានបុណ្យ Barcelona អធិរាជសរ Real Madrid និងក្លឹបអ្នកមានបារាំង PSG សុទ្ធតែចង់បានខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបនេះ។ ការចង់បានខ្សែប្រយុុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះកំពុងធ្វើអោយក្លឹបហង្សក្រហម Liverpool មានសម្ពាធយ៉ាងខ្លាំង ខណៈដែលកាលពីដើមខែមករាកន្លងទៅក្លឹបហង្សក្រហម Liverpool បានបាត់បង់ខ្សែបម្រើ Philippe Coutinho ម្ដងរួចហើយ ហើយខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេរំពឹងទុកថាអាចជាអ្នកបន្ទាប់ដែលចាកចេញពីក្លឹបហង្សក្រហម Liverpool។
តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេព្យាករណ៍ថាអាចនឹងមានតម្លៃដល់ទៅ 200លានផោន ឯណោះ ខណៈដែលតម្លៃខ្លួនបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Neymar គឺត្រឹមតែ 198លានផោន ទេ។

បុត្រ
ប្រភព៖ Goal
- Share This Post:






