ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹប៣នៅអង់គ្លេស កំពុងតែសម្លឹងឃើញកីឡាកររបស់ក្លឹប Barcelona

    BY Khmernote Media June 15, 2019
    ក្លឹប៣នៅអង់គ្លេស កំពុងតែសម្លឹងឃើញកីឡាកររបស់ក្លឹប Barcelona

    តាមរយៈសារព័ត៌មាន Sport បានរាយការណ៍មកថា អ្នកចាំទីរបស់ក្លឹប Barcelona រូបនេះមានគំនិតចង់ចាកចេញពីក្លឹបដើម្បីរកអ្វីដែរថ្មីនឹងសាមញ្ញសម្រាប់គាត់ ហើយឥឡូវនេះមានក្លឹប៣ដែលធ្វើជាជម្រើសរបស់គាត់បាន។ ដោយឡែក នៅក្នុងក្របខ័ណ្ឌ La Liga ក្លឹប Valencia ក៏បាននិយាយថាចាប់អារម្មណ៍លើអ្នកចាំទី Cillessen ផងដែរ។

    បន្ថែមពីនេះទៅទៀត ក្លឹប Everton និងក្លឹប  West Ham កំពុងតែពិចារណាលើអ្នកចាំទីសញ្ជាតិហូឡង់រូបនេះ ហើយជាពិសេសនោះគឺក្លឹប Everton ខណៈដែរអ្នកចាំទីរបស់ពួកគេ Jordan Pickford អាចនឹងចាកចេញនៅរដូវក្តៅនេះ។ ហើចំណែកឯក្លឹប West Ham ឯណោះវិញក៏ដូចគ្នាហើយកំពុងត្រៀមលុយសម្រាប់ចាយ ហើយឥឡូវនេះក្លឹប West Ham បាននាំយកកីឡាករ Pablo Fornals ពីក្របខ័ណ្ឌ​ La Liga។

    ជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហម  Manchester United បានកំនត់កីឡាករ Cillessen នៅក្នុងបញ្ជីកីឡាករដែលត្រូវនាំយកផងដែរប្រសិនបើគេមិនអាចបញ្ជុះបញ្ជូល និងបន្តកុងត្រាជាមួយក្លឹប ហើយត្រូវបង្ខំចិត្តលក់កីឡាកររូបនេះចេញ។ សរុបមក ក្លឹប Barcelona ដាក់លក់ខ្សែការពាររូបនេះនៅក្នុងតំលៃត្រឹមតែ ២០លានអឺរ៉ូតែប៉ុណ្ណោះ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: