ក្លឹបអធិរាជស Real Madrid សម្លឹងមើលកីឡាករពីររូបទៀតដើម្បីយកជំនួសតំណែងអតីតកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេលើលោក Gareth Bale
មេរបស់ក្លឹប Real Madrid លោក Zinedine Zidane ចង់អោយកីឡាករ Gareth Bale ចេញពីក្លឹបនៅក្នុងរដូវក្តៅនេះហើយគាត់បានសម្លឹងឃើញកីឡាករ២រូបសម្រាប់យកមកជំនួស Bale ដោយនៅក្នុងនោះមានកីឡាករ Kylian Mbappe ឬក៏ Sadio Mane។ តាមរយៈការរាយការណ៍របស់ Diario Gol បានលើកឡើងថា អ្នកគ្រប់គ្រងសញ្ជាតិបារាំងមិនសប្បាយចិត្តនឹងភាពអសកម្មរបស់កីឡាករ Gareth Bale នៅពេលដែលគ្មានអវត្តមានរបស់កីឡាករ Christino Ronaldo ក៏ដូចជាអត្តចរិករបស់កីឡាករនៅខាងក្រៅផងដែរ។ ដូចេ្នះហើយ ខណៈដែរលោក Zidane ចង់អោយខ្សែប្រយុទ្ធសញ្ជាតិវែឡចេញនៅក្នុងរដូវក្តៅនេះ ក្លឹប Real Madrid ត្រូវការកីឡាករដែលមានគុណភាពដើម្បីយកមកជំនួសតំណែង។
បន្ថែមពីនេះទៅទៀតជម្រើសដំបូងរបស់ក្លឹបគឺជាកីឡាករវ័យក្មេងសញ្ជាតិបារាំងប៉ុន្តែមើលទៅដូចជាមិនងាយស្រួលនោះទេ ហើយ Real Madrid ក៏សម្លឹងឃើញកីឡាករសញ្ជាតិសេណេហ្គាល និងជាមកីឡាកររបស់ក្លឹប Liverpool គឺ Sadio Sane ដែលជាជម្រើសបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ចាតិសេណេហ្គាលរូបនេះអាចនឹងមានតំលៃខ្លួន ១៦០លានអឺរ៉ូនេះបើតាមការរាយការណ៍មក ដែលនេះជាតំលៃមួយអាចទទួលយកបាន បើសិនជាធៀបទៅនឹងតំលៃខ្លួនរបស់ Mbappe។ គួរបញ្ជាក់ផងដែរថា Mane ទទួលបានជោគជ័យខ្លាំងកាលពីរដូវកាលមុន នឹងទទួលបាន Golden Boot នៅក្នុងក្របខ័ណ្ឌ English Premier League ផងដែរ៕



