ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករ Christiano Ronaldo បានបង្ហាញប្រាប់ថាមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកគាំទ្ររបស់ក្រុមម្ខាងទៀតស្រែកឌឺគាត់នៅពេលប្រកួត

    BY Khmernote Media June 22, 2019
    កីឡាករ Christiano Ronaldo បានបង្ហាញប្រាប់ថាមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកគាំទ្ររបស់ក្រុមម្ខាងទៀតស្រែកឌឺគាត់នៅពេលប្រកួត

    ប្រសិនបើអ្នកប្រាប់ឈ្មោះកីឡាករល្អបំផុតមួយចំនួននៅក្នុងលោក ច្បាស់ណាស់ថាខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល Christiano Ronaldo ជាកីឡាករម្នាក់នៅលើកំពូលតារាង ហើយ Ronaldo គឺជាបុគ្គលដែល្បីឈ្មោះម្នាក់សម្រាប់ការបង្ហាញអោយគូរប្រកួតឃើញ និងគាត់បានប្រាប់ថាមានរឿងអីកើតឡើងនៅពេលដែលអ្នកគាំទ្រក្រុមម្ខាងទៀតស្រែកឌឺគាត់។

    ជាមួយគ្នានេះដែរគាត់បានិយាយថា ” ខ្ញុំត្រូវការធ្វើអោយអស់ពីសមត្ថភាពរបស់ខ្ញុំទាំងនៅក្នុង និងក្រៅទីលាន ហើយពួកយើងមានអារម្មណ៍ល្អនៅពេលដែលយើងឈ្នះជាមួយនឹងក្រុមខ្លាំងៗ។ ខ្ញុំចូលចិត្តលេងជាមួយក្រុមខ្លាំងព្រោះវាជំរុញអោយខ្ញុំធ្វើដល់កំរិតកំពូលរបស់ខ្ញុំ។ អ្នកគាំទ្ររបស់ពួកគេអាចឌឺខ្ញុំបាន ប៉ុន្តែខ្ញុំយកអាការឌឺដងរបស់ពួកគេ ដើម្បីយកមកអភិវឌ្ឍ និងមិនអាចបញ្ឍប់ខ្ញុំបាន។” នេះគឺជាបទសំភាសន៍របស់គាត់ជាមួយសារព័ត៌មានមួយនៅក្នុងប្រទេសអុីតាលី។

    គួរបញ្ជាក់ផងដែរថា ម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះបានចាប់ផ្តើមអាជីពជាបាល់ទាត់ដំបូងគេជាមួយក្លឹប Sporting CP ហើយបានលេងចំនួន៣០ ប្រកួតមុននឹងគាត់ប្តូរទៅកាន់ Old Trafford។ នៅពេលនោះដែរគឺជាពេលដែលគាត់ចាប់ផ្តើមធ្វើអោយពិភពលោកចាប់អារម្មណ៍គាត់ ជាមួយនឹងគ្រាប់បាល់ ១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩២ប្រកួតក្នុងរយៈពេល ៦រដូវកាល។

    នៅក្នុងឆ្នំា ២០០៩ Ronaldo បានចូលរួមជាមួយក្លឹប Real Madrid និងបានចំនាយពេល ៩ឆ្នាំ ហើយគាត់បានក្លាយទៅជាវីរៈបុរសនៅក្នុងក្លឹប និងជួយអោយក្លឹបលើកពាន Champoin League ចំនួន៤ នៅក្នុងរយៈពេល ៥ឆ្នាំ។ នៅក្នុងនោះដែរគាត់រកបាន ៤៥០គ្រាប់សម្រាប់ក្លឹប នៅក្នុងការបង្ហាញខ្លួន ៤៣៨ប្រកួតមុននឹងគាត់សម្រេចចិត្តចាកចេញទៅកាន់ទឹកដីអុីតាលីនៅក្នុងឆ្នាំ ២០១៨៕ នៅក្នុងរដូវកាល ២០១៨-២០១៩ គាត់បានជួយអោយក្លឹប Juventus លើកពាន Serie A និងក្លាយជាកីឡាករល្អជាងគេប្រចាំឆ្នាំនៅក្នុងក្របខ័ណ្ឌ Serie A ផងដែរ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: