កីឡា

អីយ៉ាស់អាចទេ!! ក្លឹបតោខៀវ Chelsea ត្រៀមលុយដើម្បីផ្តាច់កុងត្រារបស់វិរៈជនក្លឹប Chelsea លោក Frank Lampard ពីក្លឹប Derby Country

BY
Khmernote Media
June 24, 2019

ក្រុមអ្នកគាំទ្រក្លឹបតោខៀវ Chelsea កំពុងតែរងចាំការវិលត្រឡប់មកវិញរបស់កីឡាករ Frank Lampard ដោយអតីតកីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងឆ្នាំ២០១៤ ត្រូវបានគេរំពឹងថានឹងត្រឡប់មកធ្វើជាក្បាលម៉ាសុីនរបស់ក្លឹបវិញ នេះបើតាមការរាយការណ៍មួយបានអោយដឹង។ បើយោងទៅតាមសារព័ត៌មាន ESPN វិញ តោខៀវ Chelsea កំពុងត្រៀមលុយ ៤លានផោនសម្រាប់ដោះលែង Frank Lampard ចេញពីកិច្ចសន្យារបស់ក្លឹប Derby Country។ ជាមួយគ្នានេះផងដែរ បុរសសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេរំពឹងយ៉ាងមុតមាំថាអាចនឹងមកកាន់តំណែងជាអ្នកដឹកនាំក្លឹប Chelsea បន្ទាប់ពីក្លឹបបានចែកផ្លូវជាមួយលោក Maurizio Sarri។

បន្ថែមពីនេះផងដែរ លោក Sarri បានគ្រប់គ្រងតោខៀវបាន១រដូវកាលមុននឹងគាត់ត្រឡប់ទៅដឹកនាំក្លឹប Juventus នៅអុីតាលីវិញ។ ហើយមួយវិញទៀតក្លឹប Juventus ត្រូវបង់ប្រាក់អោយក្លឹប Chelsea ចំនួន៥លានផោនផងដែរសម្រាប់ Sarri ព្រោះលោក Sarri នៅជាប់កុងត្រាជាមួយក្លឹបចំនួន២ឆ្នាំទៀត។ ជាមួយគ្នានេះផងដែរ ក្លឹប Chelsea ទើបតែនឹងប្រកាសពីការវិលត្រឡប់របស់វីរៈបុរសក្លឹបម្នាក់ផងដែរគឺអតីតអ្នកចាំទីដៃស្អិត Peter Cech ជាអ្នកប្រឹក្សាលើទម្រង់លេង និងបច្ចេកទេសផងដែរ។ ហើយមិនតែប៉ុណ្ណោះ Cluade Makelele ក៏ត្រូវបានលេចលឺថាអាចនឹងត្រឡប់មកកាន់ទឹកដី Stamford Bridge ផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: