ក្លឹបបិសាចក្រហម Manchester United ដុតដៃដុតជើងធ្វើកុងត្រាថ្មីជាមួយកីឡាករ Rashford មុននឹង Real Madrid និង Barcelona ឆក់យកទៅបាត់
ក្លឹបបិសាចក្រហម Manchester United កំពុងតែប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្នុងការទុកឈ្មោះកីឡាករល្បីៗមួយចំនួននៅក្នុងក្លឹបនៅរដូវក្តៅនេះ ហើយបានសម្រេចចិត្តធ្វើកុងត្រាថ្មីសម្រាប់១២ខែដើម្បីបន្តចរចាជាមួយតារាបាល់ទាត់មួយរូប។ តាមរយៈកាសែត The Sun កំពុងរាយការណ៍ថាក្លឹប Manchester United បានសម្រេចចិត្តធ្វើកុងត្រាថ្មីជាមួយកីឡាករ Marcus Rashford ក្នុងគោលបំណងដើម្បីបញ្ឍប់ការចាកចេញរបស់គាត់ទៅក្លឹបធំៗដ៏ទៃទៀត។ គួរបញ្ជាក់ផងដែរថាការធ្វើការព្រមព្រៀងថ្មីនេះកំពុងតែដំណើរការ ហើយបិសាចក្រហមកំពុងតែបារម្ភខ្លាចនេះជាឱកាសសម្រាប់ក្លឹប Real Madrid និងក្លឹប Barcelonaផងដែរ។
ជាមួយគ្នានេះផងដែរ Rashford នៅតែមានអារម្មណ៍ចង់បន្តជាមួយ Old Trafford ហើយគាត់ត្រូវការប្រាក់អាទិត្យ ៣៥មុឺនផោនក្នុងមួយអាទិត្យ ដែលជាហេតុធ្វើអោយការចរចារលើកុងត្រាថ្មីត្រូវបានពន្យារពេល។ ទន្ទឹមនឹងនេះដែរ ក្លឹបនៅតែចង់ទុកគាត់នៅជាមួយក្លឹបនៅក្នុងរដូវក្តៅនេះ ហើយព្យាយាមធ្វើការលើកុងត្រាអោយបានឆាប់ក្នុងរយៈពេល២ឬ៣អាទិត្យទៀតនេះ ហើយលោកគ្រូបង្វឹក Ole Gunner Solskjear ក៏បាននិយាយដែរថា គាត់ចង់អោយ Rashford ផ្តោតលើការលេងរបស់គាត់ និងចង់អោយព័ត៌ជំុវិញគាត់បញ្ចប់អោយអស់ទៅ។ ម្យ៉ាងទៀតសោត ក្លឹបបិសាចក្រហមកំពុងតែក្រពុលមុខនិងរឿង Paul Pogba នៅក្នុងក្លឹប ព្រោះពេលនេះមានក្លឹបធំ២កំពុងតែតាមស្អិតគឺក្លឹប Real Madrid និងក្លឹប Juventus របស់ប្រទេសអុីតាលី៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia


