ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អាកដំណើរសិនទៅអ្នកមានគម្រោងទៅលេងសមុទ្រ ព្រោះអាកាសធាតុមិនល្អទេ ភ្លៀងផង ខ្យល់ផង ហើយរលកខ្ពស់ៗទៀត

    BY Khmernote Media June 26, 2019
    ផ្អាកដំណើរសិនទៅអ្នកមានគម្រោងទៅលេងសមុទ្រ ព្រោះអាកាសធាតុមិនល្អទេ ភ្លៀងផង ខ្យល់ផង ហើយរលកខ្ពស់ៗទៀត

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបនៅបន្តអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតីបានបង្កើនឥទ្ធិពល ដែលធ្វើឲ្យខេត្តនៅជាប់មាត់សមុទ្រ រួមមាន ខេត្តកោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ចំណែកឯនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំពោះបណ្តាខេត្តនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងនៅភាគពាយព្យខាងជើង និងឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយកន្លែងខ្លះអាចមានភ្លៀងខ្លាំង រីឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមាន។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay