អន្តរជាតិ
ចិនដាក់កាមេរ៉ាទុកស្កេនមុខនៅតាមធុងសម្រាម ទុកចាប់អ្នកបោះសំរាមផ្តេសផ្តាសមិនត្រូវតាមប្រភេទសំរាម
BY Khmernote Media
June 27, 2019
ចិន៖ អាជ្ញាធរប្រចាំទីក្រុងសៀងហៃប្រទេសចិននឹងផ្តើមអនុវត្តបទបញ្ជាថ្មីគឺតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែបែងចែកសំរាមតាមប្រភេទ ដែលគេបានកំណត់សិនមុននឹងយកសំរាមទាំងនោះទៅបោះចោល។
បទបញ្ជាថ្មីនេះនឹងផ្តើមអនុវត្តចាប់ពីដើមខែ កក្កដា នេះតទៅ ហើយប្រជាពលរដ្ឋដែលមិនអនុវត្តតាមបទបញ្ជានេះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចន្លោះពី ៧ ដល់ ៣០ ដុល្លារ ហើយសម្រាប់រោងចក្រ ក្រុមហ៊ុន និងភោជនីយដ្ឋានធំៗវិញអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៧,០០០ ដុល្លារឯណោះ។ តាមរយៈបទបញ្ជាថ្មីនេះ សំរាមទាំងអស់នឹងត្រូវបែងចែកជា ៤ ប្រភេទរួមមាន៖
១. កាកសំណល់ស្ងួតទូទៅ
២. កាកសំណល់ផ្ទះបាយ (កាកសំណល់ចំណីអាហារ)
៣. សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន
៤. សំរាមដែលមានជាតិពុល

អាជ្ញារនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីកំណត់អត្តសញ្ញាណរបស់ជនណាដែលបានប្រព្រឹត្តិផ្ទុយនឹងបទបញ្ជាខាងលើនេះ៕
អត្ថបទ៖ ភក្តី



