ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយបែកធ្លាយរឿង លោកគ្រូពេទ្យជាវេជ្ជបណ្ឌិត ប៉ុនប៉ងរំលោភលើអ្នកគ្រូពេទ្យជាបុគ្គលិក តែមិនសម្រេច នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

    BY Khmernote Media June 26, 2019
    ភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយបែកធ្លាយរឿង លោកគ្រូពេទ្យជាវេជ្ជបណ្ឌិត ប៉ុនប៉ងរំលោភលើអ្នកគ្រូពេទ្យជាបុគ្គលិក តែមិនសម្រេច នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

    កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាគ្រូពេទ្យវេជ្ជបណ្ឌិត ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ជនរងគ្រោះជាបុគ្គលិកពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្ទាល់តែម្ដង។ ដោយជនរងគ្រោះជាបុគ្គលិកពេទ្យបានធ្វើការប្ដឹងទៅកាន់ស្នងការខេត្ត ដោយបានចោទប្រកាន់ថាលោកគ្រូពេទ្យវេជ្ជបណ្ឌិត បានប៉ុនប៉ងចាប់រំលោភលើរូបនាងនៅក្នុងបន្ទប់ទឹកតែមិនបានសម្រេច កាលពីវេលាយប់ថ្ងៃទី២៣ ខែមិថុនា ។

    យោងតាមការរាយការណ៍បានឲ្យដឹងថា ខណៈដែលនាងជាអ្នកគ្រូពេទ្យក្រមុំបានចូលក្នុងបន្ទប់ទឹកនៅពេលយប់ ត្រូវគ្រូពេទ្យវេជ្ជបណ្ឌិតរូបនោះចូលទៅតាមក្រោយដោយចាប់ឱបនាងពីក្រោយប៉ុនប៉ងផ្តួលនិងរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួចហើយរត់ចេញក្រៅសំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវគ្រូពេទ្យរូបនោះតាមនាងរហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់នាងអង្អែលភ្លៅ ធ្វើអោយនាងភ័យហើយរត់ចេញពីបន្ទប់ដេកនោះទៅដេកជាមួយមិត្តភក្កិរបស់នាងដែលជាគ្រូពេទ្យដូចគ្នា។ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាជនសង្ស័យដែលជាលោកគ្រូពេទ្យវេជ្ជបណ្ឌិតរូបនេះបានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តទៅលើរូបនាងមែន និងគ្រាន់តែឱបនាងពីក្រោយប៉ុណ្ណោះ ជនសង្ស័យព្រមសំណងចំនួន ៨ពាន់ដុល្លារដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។

    ប៉ុន្តែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនេះភាគីខាងស្ត្រីជារងគ្រោះនាងមិនព្រមទទួលយកឡើយដោយទាមទារឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ចំណែកលោក សូរិន្ទ ធីរ៉ាវុឌ្ឃីប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាករណីនេះគឺពិតជាមានមែន ហើយលោកបានបញ្ជាក់ថានេះជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូពេទ្យទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ បានឃើញនូវសកម្មភាពមែន។ លោកបានបញ្ជាក់ថាដុកទ័រនោះគឺមានឈ្មោះហេង សេងហ៊ ផ្នែកពិគ្រោះជំងឺដំបូងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថាលោកវេជ្ជបណ្ឌិត ហេង សេងហ៊ មានគ្លីនិកឯកជនរបស់គាត់មួយនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង តាមផ្លូវជាតិលេខ ៥ ដែលមានជំនាញឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក មនុស្សចាស់ និងកុមារផងដែរ។

    ក្នុងនោះឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងថាក្នុងនាមសមត្ថកិច្ចដែលជាអ្នកអនុវត្តនីតិវិធី ដោយផ្អែកលេីច្បាប់ដែលមានចែងជាធរមាន ការសម្របសម្រួលដោយនគរបាលក្នុងករណីនេះ គឺមិនអនុញ្ញាត្តទេ៕

    ប្រភព៖ គេហទំព័រ បេះដូងរាស្ត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay