ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយជីវិត! ខំនាំគ្នាលួចឆ្លងដែនចូលទៅអាមេរិក សង្ឃឹមបានរស់នៅសុខស្រួល ចុងក្រោយប្តី និងកូនតូចលង់ទឹកស្លាប់យ៉ាងរន្ធត់

    BY Khmernote Media June 26, 2019
    នេះហើយជីវិត! ខំនាំគ្នាលួចឆ្លងដែនចូលទៅអាមេរិក សង្ឃឹមបានរស់នៅសុខស្រួល ចុងក្រោយប្តី និងកូនតូចលង់ទឹកស្លាប់យ៉ាងរន្ធត់

    ជនភៀសខ្លួនជាឪពុកកូនពីរនាក់បានលង់ទឹកស្លាប់ បន្ទាប់ពីពួកគេព្យាយាមដើរឆ្លងទន្លេពីប្រទេសមិចស៊ីកូចូលទៅសហរដ្ឋអាមេរិក ខណៈស្រ្តីជាប្រពន្ធ និងម្តាយរបស់ជនរងគ្រោះទាំងពីរនាក់នេះ បានត្រឹមតែឈរសម្លឹងមើលមនុស្សជាទីស្រលាញ់របស់ខ្លួនលង់ទឹកស្លាប់នៅនឹងមុខប៉ុណ្ណោះ។ បុរសជាជនរងគ្រោះមានឈ្មោះថា Óscar Alberto Martínez Ramírez អាយុ ២៥ ឆ្នាំ កូនស្រីរបស់គាត់មានអាយុ ២៣ ខែ ហើយស្រ្តីជាប្រពន្ធមានឈ្មោះថា Tania Vanessa Ávalos អាយុ ២១ ឆ្នាំ។ គ្រួសារមួយនេះមានដើមកំណើតជាជនជាតិ El Salvador ហើយមុនពេលកើតហេតុ ពួកគេបានរងចាំការសម្ភាសន៍ចូលទៅកាន់ទឹកដីអាមេរិកអស់ជាច្រើនថ្ងៃមកហើយ។

    ដោយរងចាំការសម្ភាសន៍នេះយូរពេក ពួកគេក៏សម្រេចលួចដើរឆ្លងទន្លេមួយចូលទៅសហរដ្ឋអាមេរិកតែម្តង តែជាអកុសលមិនទាន់នឹងដើរផុតពីទឹកដីមិចស៊ីកូផង បុរសជាប្តី និងកូនស្រីក៏បានលង់ទឹកទន្លេស្លាប់តែម្តង។ សូមបញ្ជាក់ជូនថា សន្ទុះនៃជនភៀសខ្លួនពីបណ្តាប្រទេសផ្សេងៗចូលទៅកាន់សហរដ្ឋអាមេរិកហាក់កើនឡើងជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលអាមេរិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណល់ត្រាំ បានរឹតបន្តឹងច្បាប់គ្រប់គ្រងលើជនភៀសខ្លួនយ៉ាងតឹងរឹងបំផុត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay