ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃ ដុតបំផ្លាញគ្រឿងញៀនជិត២០តោន សរុបជាទឹកប្រាក់ជាង ៦៥១ លានដុល្លារ នៅព្រឹកមិញនេះ

    BY Khmernote Media June 26, 2019
    ប្រទេសថៃ ដុតបំផ្លាញគ្រឿងញៀនជិត២០តោន សរុបជាទឹកប្រាក់ជាង ៦៥១ លានដុល្លារ នៅព្រឹកមិញនេះ

    ថៃ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ២០១៩នេះ ប្រទេសថៃបានប្រារព្ធទិវាលុបបំបាត់គ្រឿងញៀនពិភពលោកលើកទី៤៩ ដោយបានប្រមូលគ្រឿងញៀនខុសច្បាប់ជាច្រើនយកមកធ្វើការដុតបំផ្លាញ ដែលសរុបជាទឹកប្រាក់ជាង២ម៉ឺនលានបាត។ សមត្ថកិច្ច និងក្រុមជំនាញនៃប្រទេសថៃបានប្រមូលយកនៅគ្រឿងញៀនជាច្រើន ដែលបានរឹបអូសពីឈ្មួញជួញដូរខុសច្បាប់សរុបទៅចំនួន ១៦,៤៦៧ គីឡូក្រាម ដែលគិតជាតម្លៃស្មើនឹង ២០,០៤៧ លានបាត ប្រមាណ ៦៥១ លានដុល្លារសហរដ្ឋអាមេរិក។

    ក្នុងនោះមានដូចជាម៉ាទឹកកកចំនួន ៣,៤៤៣ គីឡូក្រាម មានតម្លៃស្មើនឹង ៥,៥០៩ លានបាត ហេរ៉ូអ៊ីន ១៤៣ គីឡូក្រាម មានតម្លៃស្មើនឹង ៦០៨ លានបាត ថ្នាំយ៉ាអ៊ី ១៤ គីឡូក្រាម ស្មើនឹង ២៥ លានបាត អាភៀន ២៥៨ គីឡូក្រាម មានតម្លៃស្មើនឹង ២៥ លានបាត កូកាអ៊ីន ៤៤ គីឡូក្រាម មានតម្លៃស្មើនឹង ១៣៤ លានបាត។ ក្រៅពីនេះថ្នាំដែលនៅសល់សរុបប្រមាណនឹង ១៤៧,៦០២ គីឡូក្រាម នឹងត្រូវធ្វើការរក្សាទុកប្រកបដោយប្រព័ន្ធការពារសុវត្ថិភាព ដែលមានការការពារយ៉ាងរឹងមាំ។

    សម្រាប់គ្រឿងញៀនខាងលើនឹងត្រូវធ្វើការដុតបំផ្លាញដោយប្រើប្រាស់ប្រព័ន្ធ Pyrolysis ជាមួយកំដៅ៨៥០អស្សាសេ ជាមួយប្រព័ន្ធសុវត្ថិភាព និងមានសន្តិសុខយាមកាមយ៉ាងតឹងរឹតនៅថ្ងៃទី២៦ ខែមិថុនា ២០១៩ នេះ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay