ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! ហាងកាហ្វេមួយនៅថៃ ដែលមានតែបុគ្គលិកសតិមិនប្រក្រតី លក់កាហ្វេមួយថ្ងៃបានត្រឹមតែ២កែវប៉ុណ្ណោះ

    BY Khmernote Media June 26, 2019
    អាណិតណាស់! ហាងកាហ្វេមួយនៅថៃ ដែលមានតែបុគ្គលិកសតិមិនប្រក្រតី លក់កាហ្វេមួយថ្ងៃបានត្រឹមតែ២កែវប៉ុណ្ណោះ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានហាងកាហ្វេមួយ នៅឯខេត្តឈៀងរ៉ាយ ប្រទេសថៃ បានប្រមូលផ្តុំទៅដោយក្មេងៗដែលមានសតិមិនប្រក្រតី  ឲ្យមកបម្រើការងារជាអ្នកលក់ និងឆុងកាហ្វេ។ ករណីនេះផ្ទុះសុសសាយឡើងក្រោយមានស្ត្រីវ័យក្មេងម្នាក់បានធ្វើដំណើរទៅកាន់ខេត្តឈៀងរ៉ាយ និងបានចូលទៅទិញកាហ្វេនៅហាងមួយដែលមានឈ្មោះថា “เชียงรายปัญญา”។

    លក្ខណៈពិសេសនៃហាងកាហ្វេមួយនេះគឺអ្នកបម្រើសេវាកម្មលក់ មិនថាលក់គ្រឿងបរិភោគ ឬជាអ្នកជំនាញឆុងកាហ្វេនោះឡើយ គឺសុទ្ធសឹងតែជាក្មេងៗដែលមានសតិមិនប្រក្រតី។ ទោះបីជាមានសតិមិនប្រក្រតី និយាយមិនសូវដឹងអីពិតមែន តែពួកគេក៏មានជំនាញច្បាស់លាស់ ដោយរសជាតិកាហ្វេនៅទីនោះ នាងបានលើកកោតសរសើរថាឆ្ងាញ់មិនធម្មតានោះទេ ជាពិសេសគឺពួកគេរួសរាយ និងសប្បាយចិត្តជាខ្លាំងពេលដែលមានភ្ញៀវចូលហាង។

    តែសំណាងមិនល្អប៉ុន្មាននោះឡើយសម្រាប់ហាងកាហ្វេមួយនេះព្រោះថាពុំមានអ្នកចូលប៉ុន្មាននោះឡើយ ដោយថ្ងៃដែលនាងទៅនោះលក់ដាច់កាហ្វេត្រឹមតែ២កែវប៉ុណ្ណោះ ដោយមួយកែវតម្លៃ៣០បាត។ មនុស្សភាគច្រើនតែងមើលរំលង ព្រោះគិតថាពួកគាត់មានសតិមិនប្រក្រតី អាចធ្វើអ្វីមិនមានរសជាតិឆ្ងាញ់ តែពួកគាត់គិតនេះគឺខុសខ្លាំងណាស់ ហើយវាជាការរើសអើងមួយផងដែរ។ នាងក៏បានឧបត្ថម្ភប្រាក់ចំនួន៥០០បាតដល់ក្មេងៗទាំងនោះ ដោយពួកគេទទួលលុយទាំងរំភើបចិត្តជាខ្លាំង។ នារីវ័យក្មេងរូបនោះបានផ្តាំដល់បងប្អូនដែលលេងនៅក្នុងបណ្តាញសង្គមថា ប្រសិនបើបានទៅកាន់ខេត្តឈៀងរ៉ាយនោះ កុំភ្លេចឈាងចូលហាងមួយនេះ និងជួយទិញពួកគាត់ផង៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay