ទិញដីមួយឡានគ្រាន់ចាក់បំពេញបរិវេណផ្ទះ តែមានថែមជូនគ្រាប់មីនមកជាមួយ
កាលពីពេលថ្មីៗនេះមានករណីមួយគួរឲ្យភ្ញាក់ផ្អើល ដោយស្ត្រីម្នាក់បានទិញដីមួយឡាន គ្រាន់តែយកមកចាក់បំពេញដីបរិវេណគេហដ្ឋានរបស់ខ្លួន ក៏ស្រាប់តែពេលកំពុងកាយក៏ប្រទះឃើញគ្រាប់មីន អ្នកស្រីក៏បានហៅអង្គភាពស៊ីម៉ាក់មកពិនិត្យនិងរំដោះគ្រាប់មីនចេញ។
នេះបើយោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖ “នៅខេត្តប៉ៃលិន ថ្ងៃទី២៥ ខែមិថុនា ២០១៩នេះ! នាំគ្រាប់មីនដល់ផ្ទះ!
ស្ត្រី៖ ពូសុីម៉ាក់ខ្ញុំទិញតែដីទេ ខ្ញុំមិនទិញគ្រាប់មីនទេព្រោះខ្ញុំដឹងថាខុសច្បាប់!
មន្ត្រីសុីម៉ាក់៖ ទិញដីកន្លែងណា មានប្លង់ទេ ខ្ញុំឆែកមេីលផែនទីសិនក្រែងប៉ះចំលេី ចំការមីន!
ស្ត្រី៖ មិនមែនអ៊ីចឹងទេពូសុីម៉ាក! ខ្ញុំទិញដីមួយឡានចាក់បំពេញដីក្នុងផ្ទះហ្នឹងណា តែមានគ្រាប់មីននៅពេលកាយដីឡាននោះមកចាក់ផ្ទះ! មកពូសុីម៉ាក់ឯង មកមេីលគ្រាប់មីនជាក់ស្តែងហ្នមក ស្រួលយល់គ្នា!
មន្ត្រីសុីម៉ាក់៖ សំណាងមួយក្នុងតែ១មុឺនគ្រោះថ្នាក់!
ស្ត្រី៖ ខ្ញុំសំណាងអ៊ឺចឹងកាយជិតត្រូវគ្រាប់មីន! ហេីយថ្ងៃស្អែកនឹងនាំសមាជិកគ្រួសារទាំងអស់ទៅស្រោចទឹកឱយបាន៧វត្ត”៕



ដោយ៖ ណារ៉ែន