ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមត្ថកិច្ចហាមឃាត់មិនឲ្យលេងល្បែងស៊ីសងច្រើនដងហើយតែមិនស្តាប់ ឥឡូវឃាត់ខ្លួនយកទៅអប់រំនៅប៉ុស្តី៍បានសម្រេច

    BY Khmernote Media June 27, 2019
    សមត្ថកិច្ចហាមឃាត់មិនឲ្យលេងល្បែងស៊ីសងច្រើនដងហើយតែមិនស្តាប់ ឥឡូវឃាត់ខ្លួនយកទៅអប់រំនៅប៉ុស្តី៍បានសម្រេច

    បាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះសមត្ថកិច្ចបានចុះបង្រ្កាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៧នាក់ ព្រមទាំងសម្ភារៈភស្តុតាងក្នុងរឿងល្បែងស៊ីសងមួយចំនួនផង។ ក្រោយពេលនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការ​សាកសួរស្រាវជ្រាវរួចមក បានធ្វើកំណត់ហេតុអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សក​ម្មភាព​ល្បែងស៊ីសងបន្តទៀត និងបានអនុញ្ញាតឲ្យវិលទៅកាន់លំនៅដ្ឋានវិញ។

    សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅករណីល្បែងស៊ីសងតែងកើតមានដោយការលួចលាក់លែងនៅតាមមូលដ្ឋាន ហើយតាមអនុសាសន៍ណែនាំរបស់ឯក​ឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបងតែងតែដាស់តឿន និងដាក់វិធានការជាប់ជាប្រចាំដល់មន្រ្តីនគរបាលមូលដ្ឋានពិសេស​លោកអធិការនគរបាលក្រុង ស្រុក ដើម្បីធ្វើការអប់រំណែនាំដល់ប្រជពលរដ្ឋចំពោះករណីល្បែងស៊ីសងនេះឲ្យពួកគាត់បញ្ឈប់សកម្មភាពស្រប​តាមខ្លឹមសារស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែដោយការអប់រំណែនាំ ហាមឃាត់​មិនព្រមស្តាប់ទើបនគរបាលចុះឃាត់ខ្លួនយកមកអប់រំណែនាំធ្វេីកិច្ចសន្យាបែបនេះ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay