ខ្មែរណូត

ស្វែងរក

  • កីឡា

    តារាបាល់ទាត់របស់ក្លឹប Real Madrid ដែលមានតំលៃខ្លួន ៨០លានអឺរ៉ូមួយរូប អាចនឹងយកមកជំនួសវីរៈបុរសនៅក្នុងក្របខ័ណ្ឌ English Premier League ម្នាក់នេះ

    BY Khmernote Media June 27, 2019
    តារាបាល់ទាត់របស់ក្លឹប Real Madrid ដែលមានតំលៃខ្លួន ៨០លានអឺរ៉ូមួយរូប អាចនឹងយកមកជំនួសវីរៈបុរសនៅក្នុងក្របខ័ណ្ឌ English Premier League ម្នាក់នេះ

    ម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ  English Premier League ក្លឹប Manchester City បានតាមប្រមាញ់ដើម្បីចុះកុងត្រានាំយកខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Isco នេះបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយ។ គួរបញ្ជាក់ផងដែរលោកអ្នកចាត់ការទូទៅ Pep Gurdiala សម្លឹងឃើញកីឡាករសញ្ជាតិអេស្ប៉ាញ Isco ដើម្បីយកមកជំនួសតំណែងកីឡាករ David Silva ដែលនឹងត្រូវចាកចេញនៅរដូវកាលបន្ទាប់មួយទៀតនេះ។

    តាមរយៈការរាយការណ៍របស់ Marco បានលើកឡើងថាស្ថានភាពរបស់កីឡាករ Isco នៅក្នុងក្លឹប Real Madrid ដូចជាមិនសូវល្អនោះទេ ដោយមើលឃើញថាកីឡាកររូបនេះដូចជាមិនស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane សម្រាប់រដូវកាលថ្មីនោះទេ។ ជាមួយគ្នានេះដែរលោក Zidane បានទាក់ទង់នឹងចង់បានកីឡាករខ្សែបម្រើជាច្រើនដូចជា Paul Pogba, Christian Eriksen នឹងកីឡាករជាច្រើនទៀត ដែលទំនងជាអាចយកមកជំនួសតំណែកកីឡាករ Isco នៅក្នុងតំបន់ប្រយុទ្ធកណ្តាល។

    គួរបញ្ជាក់បន្ថែមផងដែរថាក្លឹបមេឃខៀវ Manchester City កំពុងតែត្រូវកាខ្សែបម្រើកណ្តាលថ្មីដើម្បីយកមកជំនួសតំណែងកីឡាករចាស់វស្សា David Silva ខណៈដែរកីឡាករមួយរូបទៀត Fernadinho អាចនឹងចាកចេញពីក្លឹបក្នុងពេលឆាប់ៗនេះផងដែរ។ ទោះជាយ៉ាងនេះក្តី ពួកគេបានចុះកិច្ចព្រមព្រៀងជាមួយក្លឹប Atletico Madrid សម្រាប់កីឡាករខ្សែបម្រើកណ្តាល Rodri ប៉ុន្តែកីឡាកររូបនេះមើលទៅហាក់ដូចជាលេងបម្រើការពារច្រើនជាង ហើយអាចយកមកជំនួសកីឡាករ Fernadinho បាន។

    ទនឹ្ទមនឹងនេះផងដែរ David Silava បានប្រកាសរួចរាល់ហើយថានៅក្នុងរដូវកាល ២០១៩-២០ នេះជារដូវកាលទី១០ និងជារដូវកាលចុងក្រោយរបស់លោកជាមួយក្លឹបហើយគាត់នឹងចាកចេញនៅក្នុងពេលដែលបញ្ជប់រដូវកាលនេះ។ តួយ៉ាង ក្លឹប Real Madrid បានដាក់តំលៃលើកីឡាករ Isco ក្នុងតំលៃ ៨០លានអឹរ៉ូប៉ុន្តែបើតាមភ្នាក់ងារសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញ Man City មិនទាន់បានចរចាឬដាក់តំលៃណាមួយជាមួយកីឡាកររូបនេះនៅឡើយទេ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: