Bayern Munich កំពុងតែចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរបស់ Barcelona ដើម្បីយកមកជំនួសកីឡាករ Frank Ribery និង Robben
- June 27, 2019
កាលពីចប់រដូវកាលនេះក្លឹប Bayern Munich បានសម្រេចអោយកីឡាករដ៏សំខាន់ពីររូបចាកចេញពីក្លឹបគឺ កីឡាករ Frank Ribery ហើយនិង Arjen Robben ហើយកំពុងមានគំរោងចង់យកកីឡាករដែលមានទេពកោសល្យមកជំនួសពួកគាត់ទាំងពីរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីដើម្បីនាំយកកីឡាករដែរមានទេពកោសល្យគឺមិនមែនជាការងារដែលងាយស្រួលនោះឡើយ។ គួរបញ្ជាក់ផងដែរថាម្ចាស់ជើងឯក Bundesliga បានបងើ្កតជាសារព័ត៌មានជាមួយកីឡាករ Leroy Sane របស់ក្លឹប Manchester City ប៉ុន្តែមើលទៅកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះមិនទាន់ចង់ត្រឡប់មកស្រុកកំណើតរបស់ខ្លួននៅឡើយទេ។
ដូច្នេះហើយ Bayern Munich បង្ខំចិត្តត្រូវស្វែងរកកីឡាករដ៏ទៃទៀត ហើយក៏បានសម្លឹងឃើញខ្សែបម្រើវ័យក្មេង Ousmane Dembele នេះបើតាមសារព័ត៌មាន Kicker។ ជាមួយគ្នានេះផងដែរថា Dembele ត្រូវបានមានពាក្យចចាមអារ៉ាមថាអាចនឹងចូលរួមជាមួយក្លឹបអ្នកមាន PSG នៅក្នុងរដូវកាលដោះដូរកីឡាករឥឡូវនេះ ខណៈដែរក្លឹប Barcelona ចង់បានយកមកចរចាជាមួយកីឡាករ Neymar។ តួយ៉ាង កីឡាករ Dembele គឺជាគម្រោងការបន្ទាប់សម្រាប់ក្លឹប Bayern Munich ហើយគាត់គឺជាជម្រើសដ៏ល្អបំផុតប្រសិនបើក្លឹប Bayern មិនអាចនាំយកកីឡាករ Sane មកចូលរួមបាននៅរដូវក្តៅនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia
- Share This Post:








