ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការដ្ឋានសំណង់មួយនៅក្រុងព្រះសីហនុ លើកស្ទូចដែក មិនត្រឹមត្រូវតាមបច្ចេកទេសធ្វើឲ្យប៉ះដល់ខ្សែភ្លើង

    BY Khmernote Media June 27, 2019
    ការដ្ឋានសំណង់មួយនៅក្រុងព្រះសីហនុ លើកស្ទូចដែក មិនត្រឹមត្រូវតាមបច្ចេកទេសធ្វើឲ្យប៉ះដល់ខ្សែភ្លើង

    ក្រុងព្រះសីហនុ៖ មានករណីការដ្ឋានសំណង់មួយកន្លែងនៅជិតស្តុបពាណិជ្ជកម្ម លើកស្ទូចដែក មិនត្រឹមត្រូវតាមបច្ចេកទេសធ្វើឲ្យប៉ះដល់ខ្សែភ្លើង បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

    ដោយការដ្ឋានសំណង់មួយនេះ បានលើកស្ទូចដែក ទំនងជាមិនគ្រប់លក្ខណៈបច្ចេកទេស និងប៉ះទៅដល់ខ្សែបណ្តាញអគ្គិសនី ដែលបង្ខំអោយអ្នកបើកបរយានយន្តផ្សេងៗ ឈប់មិនហ៊ានឆ្លងបង្កទៅជាស្ទះចរាចរណ៍ថែមទៀតផង។ មហាជនបានលើកឡើងជាយោបល់ថា គ្រប់ការដ្ឋានគួររៀបចំបច្ចេកទេសស្ទូចលើកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងតាមពេលវេលាសមស្របណាមួយដែលមានការអនុញ្ញាតឬជួយសម្រួលបន្ថែមពីសមត្ថកិច្ច ដើម្បីការពារកុំអោយមានគ្រោះថ្នាក់៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay