ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! ក្រោយជួបគ្រោះថ្នាក់រលំអគារចិនលើហាងបាយ កូនប្រុសរបស់ម្ចាស់ហាងជនជាតិជប៉ុន នៅមានការតក់ស្លុតលែងនិយាយស្តីហើយពេលនេះ

    BY Khmernote Media June 28, 2019
    អាណិតណាស់! ក្រោយជួបគ្រោះថ្នាក់រលំអគារចិនលើហាងបាយ កូនប្រុសរបស់ម្ចាស់ហាងជនជាតិជប៉ុន នៅមានការតក់ស្លុតលែងនិយាយស្តីហើយពេលនេះ

    ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ ប៉ុន្តែបានប្រហោងតូចមួយអាចឲ្យពួកគាត់វារ ឬលូនចេញមកខាងក្រៅ ដោយខ្លួនឯងបាន។

    បុរសជនជាតិជប៉ុនរូបនោះ មានភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរ២នាក់ប្ដីប្រពន្ធ និងកូនតូចម្នាក់ផងដែរ។ ដោយក្រោយកើតហេតុក្រុមគ្រួសារជប៉ុន និងបុគ្គលិកខ្មែរ ក្លាយជាមនុស្សគ្មានទីជម្រកគ្មានការងារធ្វើ និងមិនមានការអើពើពីសំណាក់អាជ្ញាធរធ្វើឲ្យពួកគាត់មានការអាក់អន់ចិត្តជាខ្លាំង។

    ក្នុងនោះក៏មានការលើកឡើងពីក្រុមគ្រួសារថាករណីបាក់រលំអគារបានធ្វើឲ្យក្រុមគ្រួសារនិងបុគ្គលិកមានភាពតក់ស្លុតមិនទាន់បាត់នៅឡើយ អ្វីគួរឲ្យបារម្ភនោះកូនប្រុសអាយុ១៤ឆ្នាំរបស់គាត់មានការតក់ស្លុតខ្លាំងលែងនិយាយស្តីហើយពេលនេះ។ បើយោងតាមការបង្ហោះរបស់ប្រភពលោក Chum Phearum បានឲ្យដឹងថា៖ “ក្រុមគ្រួសារជនជាតិជប៉ុនថ្លែងថា បន្ទាប់ពីអគារជនជាតិចិនបាក់រលំសង្កត់លើហាងបាយរបស់គាត់ បានធ្វើអោយកូនប្រុសរបស់គាត់មានការតក់ស្លុតលែងនិយាយស្តីហើយពេលនេះ។ ពេលនេះគ្រួសារគាត់មានការបារម្មណ៍ពីបញ្ហានេះយ៉ាងខ្លាំង”។

    គួររំលឹកថាឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ ជនជាតិជប៉ុនមួយគ្រួសារនោះ ដោយបាននាំយកគ្រឿងអាហារហូបចុក និងថវិកាមួយចំនួនទៅផ្តល់ជូនពួកគាត់ ក្នុងនោះមានអង្ក ទឹកត្រី គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ដោយបច្ចុប្បន្នក្រុមគ្រួសារជនជាតិជប៉ុនរូបនោះត្រូវបាន ឯកឧត្តម យន្ត មីន នាំឲ្យមករស់ នៅក្នុងអាគារផ្ទះសំណាក់ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយ៕

    ប្រភព៖ Chum Phearum
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay