កីឡា

រួសរាន់ឡើង! អ្នកដែលមានក្រុម និងស្រលាញ់វិស័យមួយនេះ អាចចូលរួមពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិឆ្នាំ២០១៩ មានទទួលចុះឈ្មោះចូលរួមចាប់ពីថ្ងៃទី ២៨មិថុនានេះតទៅ

BY
Khmernote Media
June 28, 2019

កាលពីប៉ុន្មានម៉ោងមុននេះខាងគេហទំព័រ Cambodia Futsal បានបង្ហោះពីការបើកអោយអ្នកដែលមានក្រុមនឹងចង់លេងបាល់ទាត់ក្នុងសាល ឬគេហៅថា Futsal នោះអាចមានឱកាសចូលរួម និងអាចមកចុះឈ្មោះចាប់ពីថ្ងៃទី ២៨ មិថុនា​ ឆ្នាំ២០១៩​ ដល់ថ្ងៃទី​៨កក្កដា​ ឆ្នាំ២០១៩​ នៅក្នុងពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ២០១៩។ គួរបញ្ជាក់ផងដែរថាក្រុមការងារខ្មែរណូតយើងខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់ថា នៅក្នុងពានរង្វាន់នេះមានលក្ខន្តិកៈ និងចំនួនរង្វាន់ប៉ុន្មាននៅឡើយទេ បើចង់ជ្រាបព័ត៌មានច្បាស់បងប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២​ ៨០​ ៥៣​ ៨៨​ ឬ ០១៦​ ៧០​ ៨០​ ៩៥ បាន៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ Cambodia Futsal

Share This Post: