ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់តារាបាល់ទាត់របស់ក្លឹប Juventus

    BY Khmernote Media June 28, 2019
    ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់តារាបាល់ទាត់របស់ក្លឹប Juventus

    ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់ និងចុះកុងត្រាជាមួយតារាបាល់ទាត់របស់ក្លឹប Juventus និងត្រូវជាមិត្តរួមក្រុមជម្រើសជាតិរបស់ Christiano Ronaldo កីឡាករ Joao Cancelo ហើយបើយោងតាមការរាយការណ៍ជាច្រើនបានអោយអោយដឹងថា ពួកគេបានឈានដល់ការព្រមព្រៀងជាមួយក្លឹបយក្សក្នុងក្របខ័ណ្ឌ Serie A ដែលថាគេអាចយកកីឡាករ Danilo យកមកដោះដូរជាមួយកីឡាករ Cancelo។

    គួរបញ្ជាក់ផងដែរថាកីឡាករ Cancelo ជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្លឹបសេះបង្កង់ Juventus កាលពីរដូវកាលមុនដោយបានបង្ហាញវត្តមានចំនួន ៣៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹបក្នុងនាមជាខ្សែការពារស្លាបស្តាំ។ ជាមួយគ្នានេះផងដែរ​គាត់ក៏បានរកបានមួយគ្រាប់ និង Assists បាន៨គ្រាប់ផងដែរ ដោយ៤គ្រាប់គឺ Assists អោយកីឡាករ Christiano Ronaldo។ ទន្ទឹមនឹងនេះផងដែរចំណែកឯកីឡាករ Danilo របស់ក្លឹប Man City  ហាកក់ដូចជាមិនសូវបានបង្ហាញខ្លួននៅក្នុងរដូវកាលមុននោះទេ ហើយមានពាក្យលេចលឺថាអាចនឹងចូលរួមក្លឹប Inter Milan នៅក្នុងរដូវក្តៅនេះផងដែរ។

    តួយ៉ាងដោយឡែកក្លឹបសេះបង្កង់ Juventus មិនចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយខ្សែការពារស្លាបស្តាំនោះទេ ដូចនេះពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការដោះដូរនោះឡើយ។ ជាមួយគ្នានេះផងដែរក្លឹប Juventus ត្រូវការយ៉ាងហោចណាស់ ៦០លានអឺរ៉ូសម្រាប់ Cancelo៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: