ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មករវៀតណាម និងឥណ្ឌូនេស៊ីលែងចង់ទៅធ្វើការងារនៅម៉ាឡេស៊ី ព្រោះទទួលបានប្រាក់ខែទាបពេក

    BY Khmernote Media July 2, 2019
    កម្មករវៀតណាម និងឥណ្ឌូនេស៊ីលែងចង់ទៅធ្វើការងារនៅម៉ាឡេស៊ី ព្រោះទទួលបានប្រាក់ខែទាបពេក

    រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសចង់បានកម្មករមកពីអាហ្វ្រិកជាច្រើននាក់ ដើម្បីមកធ្វើការងារក្នុងចំការជាច្រើនកន្លែងនៅម៉ាឡេស៊ី។ សេចក្តីប្រកាសនេះបានធ្វើឡើងក្រោយម៉ាឡេស៊ីបានសង្កេតឃើញថា កម្មករមកពីវៀតណាម និងឥណ្ឌូនេស៊ីលែងចង់មកធ្វើការងារនៅម៉ាឡេស៊ីទៀតហើយ។ បើតាមលោក Kulasegaran រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ីបានបញ្ជាក់ថា កម្មករវៀតណាម និងឥណ្ឌូនេស៊ីជាច្រើននាក់គិតថា ប្រាក់ខែនៅទីនេះទាប ខណៈការចំណាយខ្ពស់ទើបពួកគេចង់ប្តូរទៅធ្វើការងារនៅប្រទេសផ្សេងវិញ ក្រែងបានប្រាក់ឈ្នួលច្រើនជាងនេះ។​

    លោកបានបន្តថា នៅម៉ាឡេស៊ីការផ្តល់ប្រាក់ខែជូនកម្មករគឺត្រូវបានធ្វើឡើយដោយផ្អែកទៅតាមច្បាប់ការងារ ដោយផ្តល់ជូនប្រាក់ខែទាបបំផុតត្រឹម RM 900 (២១៨ ដុល្លារ) បន្ថែមជាមួយប្រាក់ឧបត្ថម្ភផ្សេងៗ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ខណៈពេលនេះរដ្ឋាភិបាលនៅមិនទាន់អាចតំឡើងប្រាក់ខែទៅតាមការចង់បានរបស់ក្រុមកម្មករនោះទេ ដូចនេះហើយទើបគេចង់បានកម្មករថ្មីដែលអាចទទួលយកប្រាក់ខែក្នុងកម្រិតនេះបាន៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay