កីឡា

ហេតុផលនៅពីក្រោយថា ហេតុអីបានជាបិសាចក្រហម Manchester United មិនទាន់ប្រកាសកីឡាករ Aaron Wan-Bissaka ជាផ្លូវការ

BY
Khmernote Media
June 29, 2019

ក្លឹបបិសាចក្រហម Manchester United កំពុងតែខិតជិតដល់ការចុះកុងត្រាជាមួយកីឡាករ Aaron Wan-Bissaka ពីក្លឹប Crystal Palace ហើយរូបភាពដែលកីឡាកររូបនេះបានពាក់អាវរបស់ក្រុមបិសាចក្រហមក៏បានបង្ហោះជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ប៉ុន្តែបិសាចក្រហមមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេនៅក្នុងដើមរដូវកាលនេះ។ តាមរយៈសារព័ត៌មាន The Sun បានរាយការណ៍មកថាក្លឹប Crystal Palace និងក្លឹប Manchester United កំពុងតែរាយការណ៍មកថាការព្រមព្រៀងគ្នាបានកើតឡើងនៅយប់ថ្ងៃសុក្រនេះ។

ជាមួយគ្នានេះផងដែរលោក Ole gunnar Solskjear ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហមបានចរចាលើសេវាកម្មរបស់កីឡាករដែលទើបតែមានវ័យ ២១ឆ្នាំរូបនេះ ប៉ុន្តែធ្វើអោយមានការយឺតយ៉ាវព្រោះពួកគេត្រូវការបន្ថែមតំលៃបន្តិចទៀត ដែលជាហេតុធ្វើអោយការប្រកាសជាផ្លូវការណាមួយមិនទាន់កើតឡើង។ គួរបញ្ជាក់ផងដែរថា Crystal Palace បានដាក់តំលៃដំបូវក្នុងតំលៃ ៦៥លានផោន សម្រាប់ Wan-Bissaka ហើយចំណែកឯបិសាចក្រហមបានស្នើនៅក្នុងតំលៃត្រឹមតែ ៤០លានផោនប៉ុណ្ណោះ ប៉ុន្តែខាងក្លឹប Crystal Palace មិនព្រម។ ក្រោយមកខាង Old Trafford ក៏បានដាក់សំណើរម្តងទៀតដោយឡើងអោយ ៥០លានផោន ទើបខាងក្លឹប Crystal Palace បានយល់ព្រម៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: