អន្តរជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សន្យានឹងជួយឧបត្ថម្ភ ក្មេងស្រីកម្សត់ ស៊ិន ស្រីហង្ស ជារៀងរាល់ខែរហូតដល់រៀនចប់ថ្នាក់ទី១២ និងសាកលវិទ្យាល័យ
BY Khmernote Media
June 29, 2019
កុមារីម្នាក់ជាមនុស្សពិការដៃជេីងពីកំណេីតហេីយព្យាយាមតស៊ូរៀនសូត្របានពូកែផងនោះ ត្រូវបានមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរ និងកោតសរសើរចំពោះការតស៊ូរៀនសូត្របានពូកែ។ ក្មេងស្រីកម្សត់មានឈ្មោះ ស៊ិន ស្រីហង្ស អាយុ ១៧ឆ្នាំ ជាសិស្សពូកែរៀនថ្នាក់ទី ១១ នៃវិទ្យាល័យសំឡូត ខេត្តបាត់ដំបងជាកុមារីពិការដៃជេីងពីកំណេីត។ នៅថ្ងៃនេះផងដែលប្អូនស្រីក៏បានជួបជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង លោកជំទាវ។
ក្នុងនោះផងដែលដោយមានការអាណិតអាសូរខ្លាំងពេកចំពោះក្មេងស្រី ស៊ិន ស្រីហង្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ៕





ដោយ៖ ណារ៉ែន